ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្ដេចតេជោ ប្ដេជ្ញាយកអាស៊ាន១០មកវិញ

កណ្តាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាសម្ដេចប្ដេជ្ញាយកស្មារតីអាស៊ានមកវិញ ដោយព្យាយាមយកប្រទេសមីយ៉ានម៉ាមកចូលក្នុងកិច្ចប្រជុំអាស៊ានវិញតាមស្មារតីនៃធម្មនុញ្ញសមាគមប្រជាជាតិនេះ។

ថ្លែងក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការទុកឱ្យមីយ៉ានម៉ានៅ ក្រៅ អាស៊ានកំពុងធ្វើឱ្យប្រទេសនេះកាន់តែឯកោ ហើយអាស៊ានមិនអាចជួយអ្វីដល់ប្រទេសនេះបាននោះទេ មានតែការស្វែងរកដំណោះស្រាយនិងនាំមីយ៉ានម៉ាមកអាស៊ានវិញទេទើបអាចជួយមីយ៉ានម៉ា និងគោរពតាមធម្មនុញ្ញអាស៊ានវិញបាន។

សម្ដេចថាការសម្រេចរបស់សម្ដេចត្រូវបានមនុស្សមួយចំនួនជំទាស់ថាជារឿងមិនត្រឹមត្រូវ តែសម្ដេចតេជោថាមានតែធ្វើការជាមួយមេដឹកនាំមីយ៉ានម៉ាប៉ុណ្ណោះទើបអាចរកដំណោះស្រាយបាន។

សម្ដេចតេជោថ្លែងថា៖ «តើការសង្គ្រោះពីអាស៊ានបែកបាក់ពី៩ មកដល់១០វិញ។ តើខ្ញុំមានកំហុសឬអត់? បើទុកអាស៊ាន៩វាខុសធម្មនុញ្ញអាស៊ានបាត់ទៅ ហើយ»។

ប្រទេសកម្ពុជានឹងក្លាយជាប្រធានប្ដូរវេនអាស៊ាននៅ ថ្ងៃទី១ មករា ឆ្នាំ២០២២ខាងមុខ។ ខណៈដែលប្រធានអាស៊ានក្នុងឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចនឹងទៅ ប្រទេសមីយ៉ានម៉ានៅ ថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២ខាងមុខ៕

PHOTO: SARY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក