លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

BREAKING NEWS: សម្ដេចតេជោ ឱ្យក្រុមប្រឆាំងចាំមើលពីភាពសាមគ្គីរបស់បក្សប្រជាជននៅ ថ្ងៃទី២៤ ខែធ្នូ

កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យក្រុមប្រឆាំងចាំមើលពីភាពសាមគ្គីគ្នារបស់បក្សប្រជាជនកម្ពុជាក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជននៅ ថ្ងៃទី២៤ ខាងមុខរួមទាំងបេក្ខភាពបន្តវេនដែលនិយាយពីថ្ងៃមុនផងដែរ។

ថ្លែងក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន ថាគណបក្សប្រជាជនកម្ពុជាជាគណបក្សដែលមានសាមគ្គីភាព មានធនធានមនុស្សគ្រប់គ្រាន់ ហើយគណបក្សក៏បានគិតពីអនាគតរបស់កម្ពុជានាពេលខាងមុខផងដែរ។

សម្ដេចតេជោថ្លែងថា៖ «ម្សិលមិញប្រជុំនៅ ផ្ទះខ្ញុំរួចស្រេចបាត់ហើយ។ ខ្ញុំ (សម្ដេចតេជោ) ខេង(សម្ដេចក្រឡាហោម) ម៉ែន សំអន ទៀ បាញ់ ពីគណៈរដ្ឋមន្ត្រីបំរុងតែមិនមែនសម្រាប់ឆ្នាំ២០២៣ទេ! តែពេលណាមួយចាំមើលសភាពការជាក់ស្ដែង ហើយមាននិរន្តរភាព ហើយក្រុមហ៊ុននានាកុំបារម្ភ។ ធ្វើនៅ តែធ្វើទៅ អស់ពីឪវាកូនវានៅ តែបន្តហ្នឹង! សមិទ្ធផលនានាត្រូវបានការពារដោយកូនចៅ បក្សប្រជាជន»។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅ កម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩។

បច្ចុប្បន្នគណបក្សនេះដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន២រូបគឺសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនា សាយ ឈុំ ហើយសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស។ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនមានចំនួន៨៣៧នាក់៕

PHOTO: SARY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក