ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

BREAKING NEWS: សម្ដេចតេជោ សម្រេចដាក់ឈ្មោះដល់អាកាសយានដ្ឋានភ្នំពេញថ្មីថា «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ »

កណ្តាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចដាក់ឈ្មោះដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីថាជា «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ » ដើម្បីបញ្ជាក់ពីភាពរឹងមាំនៃរាជានិយមនៅ កម្ពុជា។

ថ្លែងក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ឈ្មោះថ្មីព្រោះចង់បង្ហាញថាប្រទេសកម្ពុជាជាប្រទេសរាជានិយមដែលរឹងមាំ និងថាការដាក់ថា «តេជោ» នេះមិនសំដៅ លើនាមរបស់សម្ដេចនោះទេតែសំដៅ លើ មេទ័ពតេជោមាស តេជោយ៉ត មានធ្លាប់មានប្រវត្តិសាស្ត្រក្នុងទឹកដីខេត្តកណ្ដាលនេះ។

សម្ដេចតេជោថ្លែងថា៖ «ដាក់អាកាសយានដ្ឋានអន្តរជាតិតេជោ មិនមែនសំដៅ លើខ្ញុំទេ គឺសំដៅ លើរាជានិយមព្រោះមានរាជានិយមទើបមានពាក្យតេជោ ឧកញ៉ា និងអ្នកឧកញ៉ា» ។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ » ត្រូវបានសាងសង់នៅ ឆ្នាំ២០១៩ ដោយមានទុនវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា១០ភាគរយ និងក្រុមហ៊ុន OCIC របស់អ្នកវិនិយោគខ្មែរ៩០ភាគរយដែលមានតម្លៃប្រមាណ១៥០០លានដុល្លារអាមេរិក។

អាកាសយានដ្ឋាននេះគ្រោងនឹងបញ្ចប់ការសាងសង់នៅ ឆ្នាំ២០២៣ខាងមុខ និងដាក់ឱ្យប្រើប្រាស់ផ្លូវការនៅឆ្នាំ២០២៥ ដែលនឹងអាចទទួលអ្នកដំណើរបានប្រមាណ៣០លាននាក់ក្នុងមួយឆ្នាំ៕

PHOTO: SARY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក