ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទេសរដ្ឋមន្រ្តី លី ធុជ ថារាជរដ្ឋាភិបាលប្ដេជ្ញាពន្លឿនការដោះមីនឱ្យអស់ពីកម្ពុជាឱ្យបានឆាប់តាមការគ្រោងទុក

រតនគិរី៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបាននិងកំពុងចូលរួមជួយដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅ កម្ពុជា។ លោកថា តាមការគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការសប្បុរស នឹងធ្វើឱ្យកម្ពុជារួចផុតពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងពេលឆាប់ៗខាងមុខ។

ថ្លែងក្នុងពេលចុះស្វែងយល់ពីវឌ្ឍនភាពការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG នៅស្រុកវើនសៃ នៅខេត្តរតនគិរី ជាមួយឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាលោកស្រី Tina Redshaw អនុប្រធានទី១នៃអាជ្ញាធរមីនលោក លី ធុជ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌នានា ក៏ដូចចក្រភពអង់គ្លេស ក្នុងគោលដៅពន្លឿនឱ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានឆាប់ ក៏ដូចជាកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះឲ្យនៅកំរិតអប្បបរមា និងឈានទៅលប់បំបាត់ឲ្យអស់គ្រាប់មីនពីទឹកដីកម្ពុជានៅឆ្នាំ២០២៥ខាងមុខ។

ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាលោកស្រី Tina Redshaw ថា ចក្រភពអង់គ្លេស ក៏ដូចជាម្ចាស់ជំនួយដទៃទៀត ប្ដេជ្ញាបន្តចូលរួមជួយបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជា។ លោកស្រីថា កន្លងទៅរាជរដ្ឋាភិបាលអង់គ្លេសបានផ្តល់ជំនួយជួយដល់អង្គការ MAG ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើការបោសសម្អាតមីន ផ្តល់ដីមានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទីជនបទ ព្រមទាំងបានផ្តល់សារអប់រំផ្សេងៗក្នុងគោលដៅបង្កើនការយល់ដឹងអំពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដោយសង្ឃឹមថា ប្រជាពលរដ្ឋដែលបានទទួលសារអប់រំនាថ្ងៃនេះ នឹងផ្សព្វផ្សាយណែនាំបន្តដល់ក្រុមគ្រួសារ និងញាតិមិត្តរបស់ខ្លួន។

ចាប់ពីខែមករា ឆ្នាំ១៩៧៩ ដល់ខែកក្កដា ឆ្នាំ២០២១ មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ៦៤ ៩៥០នាក់ ដែលបានកត់ត្រាដោយមន្ត្រី-បុគ្គលិកប្រមូលទិន្នន័យរបស់ការិយាល័យ CMVIS។ ក្នុងចំណោមជនរងគ្រោះចំនួន ៦៤ ៩៥០នាក់ រួមមាន ជនរងគ្រោះដោយសារមីន ៥១ ១៤២នាក់(៧៩%) និងសំណល់ជាតិផ្ទុះពីសង្គ្រាម ១៣ ៨០៨នាក់(២១%)។

ជនរងគ្រោះស្លាប់ ១៩ ៨០៦នាក់(៣០% របួស ៣៦ ០៧៧នាក់(៥៦%) និងពិការអវៈយវៈ ៩ ០៦៧នាក់(១៤%)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក