ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជំនួបមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា-សិង្ហបុរី នឹងពង្រឹងទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរបន្ថែមទៀត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរលើហ្វេសបុកផេករបស់លោកកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញថាលោកក្នុងជំនួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីការពារជាតិទទួលបន្ទុកផ្នែកនយោបាយ និងជាប្រធានADSOMសិង្ហបុរី តែវ អេងឌី (Teo EngDih) នឹងពង្រឹងកិច្ចទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនឡើងថែមទៀតទាំងលើកិច្ចការតំបន់ និងអន្តរជាតិ តាមរយៈការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

អនុរដ្ឋមន្ត្រីការពារជាតិសិង្ហបុរីលោក តែវ អេងឌី (Teo EngDih) បានមកធ្វើដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៥ ខែធ្នូកន្លងទៅដោយបានធ្វើទស្សនកិច្ចស្វែងយល់ពីទីតាំងសំខាន់ៗមួយចំនួននៅ សារៈមន្ទីរជាតិ មជ្ឈមណ្ឌលប្រល័យពូជសាសន៍គុកទួលស្លែង និងវិមានឈ្នះ-ឈ្នះ និងបានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ និងមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែតផងដែរ។

ក្នុងជំនួបរវាងលោកជាមួយ ណឹម សុវត្ថិ កាលពីថ្ងៃទី៦ ខែធ្នូ លោកអនុរដ្ឋមន្ត្រីការពារជាតិសឹង្ហបុរី បានស្នើសុំដាក់ការងារ និងគំនិតមួយចំនួនរបស់ខ្លួនទៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលកម្ពុជានឹងដឹកនាំនៅក្នុងឆ្នាំ២០២២ ដូចជាបញ្ហាការបង្កើតមជ្ឈមណ្ឌលសន្តិសុខព័ត៌មានវិទ្យាជាដើម ក្រៅពីនេះលោកក៏បានស្នើដល់កម្ពុជាជួយគាំទ្រ និងបញ្ហាធ្វើបច្ចុប្បន្នភាព ស្តីអំពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរីផងដែរ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២២ ប្រធានបទរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺសាមគ្គីភាព ដើម្បីសន្តិសុខ ប្រកបដោយភាពសុខដុម។ អាទិភាពទាំង៥ របស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ព្រមទាំងបានបង្ហាញឲ្យឃើញអំពីគំនិតផ្តួចផ្តើមរបស់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២២ខាងមុខនេះ មានឯកសារចំនួន៧ គឺឯកសារទស្សនទានចំនួន ៣ ឯកសារពិភាក្សាចំនួន ២ និង ឯកសារ សេចក្តីប្រកាសរួមរបស់រដ្ឋមន្ត្រីការពារជាតិ អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។

លោក តែវ អេងឌី (Teo EngDih) បានជួបពិភាក្សាជាមួយមេបញ្ជាការទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅទីបញ្ជាការទ័ពជើងគោកនៅថ្ងៃទី៧ ខែធ្នូម្សិលមិញ ដោយលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ដែលបានអនុវត្តកន្លងមកហើយបានធ្វើការកោតសសើរនូវសមិទ្ធផលនានាដែលបានកើតទ្បើងដោយកត្តាសន្តិភាព និងការបង្រួបបង្រួមជាតិរបស់កម្ពុជា។

មេបញ្ជាការកងទ័ពជើងគោកលោក ហ៊ុន ម៉ាណែត បានប្រាប់លោក តែវ អេងឌី ថារាជរដ្ឋាភិបាលកម្ពុជាខិតខំជាមួយប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការរួមគ្នាថែរក្សាសន្តិភាពដែលមានឲ្យបានគង់វង្សដើម្បីបន្តនូវ វឌ្ឍនភាព និងភាពសម្បូរណ៍សប្បាយ។ លោកក៏ជំរុញដល់សឹង្ហបុរីចូលរួមគាំទ្រដល់ទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិប្រទែសទាំងក្នុងការជំរុញទំនាក់ទំនងបន្ថែមទៀតលើវិស័យសន្ដិសុខ និងការពារជាតិផងដែរ។

ក្នុងជំនួបរវាងលោក តែវ អេងឌី និងរដ្ឋមន្ត្រីការពារជាតិកម្ពុជាសម្តេចពិជ័យសេនា ទៀ បាញ់ កាលពីម្សិលមិញផងដែរ ទាំងលោកអនុរដ្ឋមន្ត្រីការពារជាតិសិង្ហបុរី និងរដ្ឋមន្ត្រីការពារជាតិបានវាយតម្លៃពីទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ខណៈលោក តែវ អេងឌី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក