កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋចំនួន ជាង៩៧ម៉ឺននាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយគ្រូពេទ្យក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១
ភ្នំពេញ៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិបានបង្ហាញថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២១នេះ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ព បានចំនួន ៩៧៨ ៧៩៧នាក់។
ដោយឡែក សម្រាប់បងប្អូនរស់នៅតំបន់ក្រហម ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងបានចំនួន ៦៧៩ ៣៨២នាក់។
ខាងក្រោមនេះជាតារាងបញ្ជីបូកសរុប ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិ៖