ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនអាមេរិកមានបំណងចង់ធ្វើការវិនិយោគលើឧស្សាហកម្មព្រៃឈើនៅ កម្ពុជា

ភ្នំពេញ៖ នាយកក្រុមហ៊ុន បាយអូថេរ៉ា ឃែភីថល ឯ.ក (មកពីសហរដ្ឋអាមេរិក) លោក Paul Kambur បានប្រាប់រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាថា ក្រុមហ៊ុនលោកមានបំណងស្វែងរកឱកាសវិនិយោគដាំឈើប្រេងខ្យល់ និងអាកាស្យា ធ្វើការកែច្នៃ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញទៅសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បានសរសេរលើហ្វេសបុករបស់លោកថា លោកស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនអាមេរិកមួយនេះ នឹងបានណែនាំដល់ក្រុមហ៊ុនឱ្យស្វែងរកដៃគូវិនិយោគជាមួយក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ជាពិសេសក្រុមហ៊ុនក្នុងស្រុកដើម្បីប្រើប្រាស់ដីឲ្យអស់សក្តានុពល បង្កើនផលិតភាពផលិតកម្មឧស្សាហកម្មឈើដាំ បង្កើតការងារសម្រាប់ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ និងទទួលបានប្រយោជន៍ទាំងរដ្ឋ និងឯកជន។ ជាងនេះទៅទៀតលោកក៏បានជំរុញឱ្យក្រុមហ៊ុនធ្វើការសហការវិនិយោគលើការដាំឈើឡើង នៅតាមស្ថានីយ៍ផ្សព្វផ្សាយនិងដាំឈើឡើងវិញ ជាមួយរដ្ឋបាលព្រៃឈើផងដែរ។

លោករដ្ឋមន្ត្រីក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើការពិភាក្សាលម្អិតបន្ថែមជាមួយរដ្ឋបាលព្រៃឈើ លើការងារបច្ចេកទេស និងនីតិវិធី ហើយបទដ្ឋានគិតិយុត្ត ដែលមានការពាក់ព័ន្ធ។

ក្នុងឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានផ្ដល់ទិដ្ឋាការអាជ្ញាប័ណ្ណនាំចេញឈើជូនក្រុមហ៊ុនចំនួន១៣ ដែលមានឈើកែច្នៃចំនួន ៥ ០១០ម៉ែត្រគូប ប្រេងខ្យល់កាត់ជាកង់ៗចំនួន ១ ៥០០ស្ទែរ កម្ទេចឈើចំនួន ៩ ០០តោន ធ្យូងអាកាស្យាចំនួន ៤១តោន ឬស្សីកែច្នៃចំនួន៤២តោន និងជ័រទឹកចំនួន ៤៧៦តោន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក