តាកែវ : រដ្ឋបាលស្រុកព្រៃកប្បាស នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន១៣នាក់ដែលរកឃើញនៅថ្ងៃទី១៤ ខែឧសភា តាមលទ្ធផលតេស្ត (PCR) មន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតេស្ករហ័សកូវីដ-១៩ (Rapid Test)។ រដ្ឋបាលស្រុកបានដាក់អោយធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កបឋមសិក្សាម៉ារុយ៉ាម៉ា គោកកញ្ចាប ឃុំពោធិ៍រំចាក។
រដ្ឋបាលស្រុកព្រៃកប្បាស បន្តទៀតថា ប្រសិនបើប្រជាពលរដ្ឋក្នុងស្រុកនេះមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕