ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលដាក់ដំណើរការកម្មវិធី ធុរកិច្ចថ្មីកម្ពុជា «Startup Cambodia»

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាដាក់ដំណើរការកម្មវិធីថ្នាក់ជាតិស្ដីពី «ធុរកិច្ចថ្មីកម្ពុជា» នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីគាំទ្រ និងជ្រោមជ្រែងដល់ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីថល និងឆ្លើយតបទៅនឹងបរិបទគន្លងប្រក្រតីភាពថ្មីនៃការធ្វើធុរកិច្ចនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក អូន ព័ន្ធមុន្នីរ័ត្ន បានថ្លែងក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ថា កម្មវិធីថ្មីនេះនឹងប្រមូលតួអង្គទាំងអស់ក្នុងប្រព័ន្ធធុរកិច្ច និងពង្រឹងកិច្ចសហការរវាងគ្នានិងគ្នាតាមរយៈកម្មវិធីបែបសហគមន៍និងឌីជីផល បណ្ដុះធុរកិច្ចថ្មីដោយគាំទ្រគ្នាទៅវិញទៅមក ផ្ដល់ព័ត៌មានបែបវិទ្យាសាស្ត្រគ្រប់ជ្រុងជ្រោយទាក់ទងនឹងធុរកិច្ចថ្មី សហគ្រិនភាព ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីទាំងមូល តាមថ្នាលឌីជីថល។ កម្មវិធីថ្មីនេះក៏នឹងរៀបចំវេទិកាជាតិមួយដែលស្រដៀងគ្នាទៅនឹងណ្ដាមួយចំនួនដូចជា Startup Singapore Startup Vietnam និង Startup Thailand ជាដើមដើម្បីជំរុញនិងបង្កើតក្របខណ្ឌសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសក្នុងតំបន់និងសកលលោក។

លោកថា៖ «ការរីករាលដាលនៃជំងឺកូវីដ-១៩បានផ្លាស់ប្ដូរឥរិយាបថនៃការរស់នៅការបំពេញការងារ ការសិក្សា ក៏ដូចជាការធ្វើធុរៈកិច្ច ដែលអាចចាត់ទុកថាជាការសាកល្បងភាពបទបែននិងធន់ទ្រាំរបស់យើងគ្រប់គ្នា។ ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩បានគំរាមកំហែងនូវធុរកិច្ចមួយចំនួនក៏ដោយក៏ជំងឺនេះមិនអាចបន្ទុចបង្អាក់ដល់ការងាររបស់យើងទាំងស្រុងឡើយ។ ជាក់ស្ដែងការរៀបចំនឹងដាក់ឱ្យដំណើរការកម្មវិធីថ្នាក់ជាតិធុរកិច្ចថ្មីថ្ងៃនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថារាជរដ្ឋាភិបាលកម្ពុជាបាននឹងបន្តបំពេញការងារយ៉ាងសកម្មដើម្បីសម្រេចបាននូវការងារដ៏មានសារៈសំខាន់នេះ» ។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធុរៈកិច្ចថ្មីតេជោ លោក តាំង ងួនលី ថាកម្មវិធីធុរៈកិច្ចថ្មីកម្ពុជានេះត្រូវការការគាំទ្រជាមួយអ្នកពាក់ព័ន្ធជាច្រើនដែលមានដូចជាធុរកិច្ចខ្លួនឯង រាជរដ្ឋាភិបាល គ្រឹះស្ថានសិក្សា បណ្ដាញអ្នកវិនិយោគជាដើម។

លោកបន្ថែមថាបច្ចុប្បន្នអ្នកពាក់ព័ន្ធទាំងអស់បានបង្កើតជាកម្មវិធីជជែក និងគំនិតក្នុងការបង្កើតធុរកិច្ចថ្មីដល់ដៃគូរបស់ខ្លួន ដែលនឹងអាចធ្វើឱ្យមានការលូតលាស់នូវប្រព័ន្ធធុរកិច្ចថ្មីនៅកម្ពុជានាពេលអនាគត ដោយថាបច្ចុប្បន្នកម្ពុជាមានកម្មវិធីធុរកិច្ចថ្មីដែលរៀបចំដោយក្រុមហ៊ុន និងអ្នកវិនិយោគប្រមាណ៣០០ Startup រួចទៅហើយ។

ទោះជាយ៉ាងណាលោកថា ការកម្មវិធីធុរកិច្ចថ្មីដែលរៀបចំដោយឯកជនទាំងអស់នេះនៅមានបញ្ហាមួយចំនួនដែលមិនទាន់មានដំណោះស្រាយគឺការវិនិយោគ និងពុំទាន់មានថ្នាលបណ្ដុះបណ្ដាលដែលជាកន្លែងប្រមូលផ្ដុំព័ត៌មានដល់អ្នកវិនិយោគ។

លោកថា កម្មវិធីធុរកិច្ចថ្មីកម្ពុជា «Startup Cambodia» នឹងជួយដោះស្រាយបញ្ហាទាំងអស់នេះដែលអាចចងក្រងបណ្ដាញសហគមន៍ធុរកិច្ចមួយធំក្នុងការចូលរួមដោះស្រាយ ចែករំលែកព័ត៌មាន និងបណ្ដុះបណ្ដាលគ្នាទៅវិញទៅមក។

គួរបញ្ជាក់ផងដែរថា ការដាក់ឱ្យប្រើប្រាស់កម្មវិធី ធុរកិច្ចកម្ពុជា នេះត្រូវបានធ្វើឡើងក្នុងក្របខណ្ឌនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលបានដាក់ចេញកាលពីខែឧសភា ឆ្នាំ២០២១កន្លងទៅ ក្នុងគោលបំណងកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី និងជាប្រព័ន្ធអេកូឡូស៊ីរួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធិភាពសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃសង្គមឌីជីថលកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក