ភ្នំពេញ៖ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ ផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សទៅឱ្យប្រៃសនីយកម្ពុជា ចែកចាយបន្ត និងអាចបន្ថែមសេវាកម្មដឹកជញ្ជូនដល់សាធារណជនថែមទៀតចាប់ពីថ្ងៃតី១៣ ខែធ្នូ ឆ្នាំ២០២១តទៅ។
ឧបករណ៍តេស្តរហ័សដែលត្រូវផ្ទេរទៅ ឱ្យប្រៃសនីយកម្ពុជាចែកចាយ និងដឹកជញ្ជូណនោះមានប្រភេទ Asan Easy test ដែលផលិតនៅប្រទេសកូរ៉េ និង Wondfo ផលិតនៅប្រទេសចិន។
បើតាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឧសថស្ថាន ឧសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជនអាចបន្តបញ្ជាទិញឧបករណ៍តេស្តរហ័សតាមប្រព័ន្ធស្វ័យប្រវត្តិកម្មដែលធ្លាប់ប្រើប្រាស់ពីមុនមកបានដោយមានតំណភ្ជាប់ http://mptc.gov.kh/rt ឬអញ្ជើញទៅទិញដោយផ្ទាល់នៅប្រៃសណីយ៍កម្ពុជា ដែលមានទីតាំងនៅជិតវត្តភ្នំ ក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញ៕