ភ្នំពេញ : នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន២០១នាក់ថ្មីបន្ថែមទៀត។
រដ្ឋបាលរាជធានីភ្នំពេញបានបន្តថា សូមពុកម៉ែបងប្អូនបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការការពារ "៣ការពារ និង៣កុំ" និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារនិងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩៕