ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៤ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២ករណី ខណៈអ្នកជំងឺ ១៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅ ថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,៣០០នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៩៧១នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,៦៥៥នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៨៤៨ករណី៕