ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចខេត្តបាត់ដំបង កំពុងតាមចាប់ខ្លួនបុរសម្នាក់ក្រោយស្រវឹងស្រាបាញ់រះបង្អើលពលរដ្ឋ

បាត់ដំបង៖ សមត្ថកិច្ចស្រុកសំឡូត ខេត្តបាត់ដំបង កំពុងតាមរកបុរសម្នាក់ឈ្នោះ សុខ គង់ អាយុ៥៤ឆ្នាំ ដែលបានប្រើប្រាស់អាវុធខុសច្បាប់បាញ់រះបង្អើលពលរដ្ឋកាលពីថ្ងៃទី៦ ខែធ្នូកន្លងទៅ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានអោយដឹង កាលពីវេលាម៉ោងប្រមាណ ២០និង០០នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ មានករណីផ្ទុះមួយកើតឡើងនៅចំណុចផ្ទះជនបង្ក ស្ថិតក្នុងភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។

ដែលករណីខាងលើនេះបង្កឡើងដោយជនសង្ស័យឈ្មោះ សុខ គង់ ជាពលរដ្ឋធម្មតាម្នាក់ដែលបានលាក់ទុកអាវុធខុសច្បាប់ ហើយខណៈដែលស្រវឹងស្រា ទំនងទាស់សំដីជាមួយកូនប្រសារ ក៏បានយកកាំភ្លើងមកបាញ់អស់ជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួចរត់គេចខ្លួនចូលព្រៃបាត់។

ការផ្ទុះអាវុធនេះ មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់នណាម្នាក់នោះទេ។

សមត្ថកិច្ចដែលបានចុះត្រួតពិនិត្យសង្កេតឃើញថា ជនសង្ស័យបានប្រើប្រាស់អាវុធប្រភេទ AK-47 ដោយនៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញសំបកគ្រាប់ដែលបាញ់រួចមានចំនួន២១គ្រាប់។

រហូតមកដល់ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះសមត្ថកិច្ចនៅមិនទាន់រកឃើញជនសង្ស័យជាមុខសញ្ញានៅឡើយទេ ខណៈដែលរត់ទៅចូលព្រៃក៏យកអាវុធទៅជាមួយផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក