ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ទម្លាប់អាក្រក់មួយចំនួនដែលប៉ះពាល់ដល់សម្រស់ផ្ទៃមុខ

សុខភាព៖ ក្នុងជីវភាពប្រចាំថ្ងៃអ្នកអាចមានទម្លាប់អាក្រក់មួយចំនួនដែលធ្វើឱ្យប៉ះពាល់សោភ័ណភាពហើយទោះបីមិនគួរឱ្យកត់សំគាល់ ប៉ុន្តែតាមពេលវេលាទម្លាប់អាក្រក់ទាំងនោះនឹងធ្វើឱ្យបាត់បង់នូវសម្រស់ដែលមានតាំងពីមុនមករបស់យើង។ ខាងក្រោមនេះជាគុណវិបត្តិមួយចំនួនដែលស្ត្រីទាំងឡាយចាំបាច់ត្រូវកែលំអដោយកុំបង្គង់យូរឱ្យសោះ។

១. អ្នកដែលឧស្សាហ៍លិទ្ធបបូរមាត់
អ្នកអាចចាត់ទុកថា ធ្វើដូច្នេះអាចធ្វើឱ្យបបូរមាត់ទាំងពីររបស់ខ្លួនប្រែសម្បូរឡើងក្រហម និងស្រស់បស់។ ប៉ុន្តែតាមពិតទៅទីបំផុតទម្លាប់នោះ វាគ្រាន់តែធ្វើឱ្យបបូរមាត់នាងកាត់តែស្ងួត ហើយងាយស្រួលត្រូវប្រេះរបកដោយសារជាតិប្រូតេអ៊ីន និងជាតិស្អិតអន្ទាយទាំងឡាយក្នុងទឹកមាត់ ហើយបន្សល់ទុកល្បាយខាប់ស្អិតមួយនៅលើស្បែកធ្វើឱ្យស្បែកទៅជាក្រៀមស្ងួតទៅវិញទេ ។

២. ការមិនលុបលាងមុខមុនពេលចូលគេង
ប្រភេទគ្រឿងសំអាងទាំងឡាយ តែងតែជាជាតិធ្វើឱ្យប្រឡាក់ ធូលី កខ្វក់ នៅពេលនាងធ្វើដំណើរតាមផ្លូវ គួបផ្សំនឹងញើស វានឹងបិទជិតរន្ធញើសទាំងឡាយ។ បើសិនជាក្រោយពីបំពេញការងារមួយថ្ងៃនាងនៅតែទុក ផ្ទៃមុខគ្របដោយក្រែមម្សៅនោះដដែល ហើយឡើងគ្រែដេកនោះជាមួយផ្ទៃស្បែកមួយមិនបានធូរស្រឡះ ហើយស្អិតប្រតាកនោះ វានឹងក្លាយជាទីស្ថានបង្កឱ្យមេរោគគ្រប់ប្រភេទអុកឡុកតាមទំនើងចិត្ត បណ្តាលឱ្យកើតរោគមុនមួយចំនួន តួរឱ្យស្អប់ហើយស្បែកនឹងឆាប់ចាស់ជរា។

៣. ងូតទឹកក្តៅច្រើនពេក
បើសិនជាងូតទឹកក្តយូរៗម្តង នោះពិតជាមានប្រយោជន៍ដល់ សុខភាព និងសម្រស់។ ប៉ុន្តែទង្វើនេះនៅពេលប្រព្រឹត្តទៅជាប្រចាំ វាក្លាយជាកត្តាបង្កគ្រោះថ្នាក់ដល់ស្បែក ពីព្រោះទឹកក្ដៅនឹងធ្វើឱ្យបែកក្រពេញសរសៃរ ឈាមទាំងឡាយនៅក្រោមស្បែកជាហេតុបណ្ដាលឱ្យរាំងស្ទះឈាម និងជាតិបំប៉នទាំងឡាយមកផ្គត់ផ្គង់បរិវេណស្បែកខាងក្រៅ ដែលបណ្តាលឱ្យស្បែកឆាប់ចាស់ គគ្រាតគគ្រើម ហើយលេចចេញស្នាមជីវជ្រួញ។

៤. ទំពារតែថ្គាមម្ខាង
ដោយសារតែមូលហេតុមួយចំនួនណានោះ ដូចជា គ្មានធ្មេញ ឈឺអញ្ចាញ... អ្នកទំពារតែថ្គាមម្ខាង យូរៗទៅទង្វើនេះនឹងធ្វើឱ្យរង្វង់មុខរបស់ នាងត្រូវវៀតពីព្រោះសាច់ថ្គាមខាងឆ្វេងនិងស្ដាំ រីកលូតលាស់គ្មានតុល្យភាព។

៥. ញុំឥតដាច់ពីមាត់ នឹងញៀន
បារីនិងស្រា ជាជាតិមួយចំនួនមានគ្រោះថ្នាក់ដល់សម្រស់ ពីព្រោះវាជាអ្នកប្រព្រឹត្តបទល្មើសរបស់បញ្ហាទាំងឡាយ ស្តីពីចលនាឈាមរត់ និងប្រព័ន្ធដង្ហើម។ បើសិនជាបារីធ្វើឱ្យថមថយចលនាឈាមរត់នៅស្បែក វាបណ្តាលឱ្យស្បែកឆាប់ជ្រួញនោះ ស្រាគឺជាកត្តាបង្កឱ្យបាត់បង់ជាតិទឹកដក់ស្បែក ជាហេតុបណ្តាលឱ្យស្បែកនាងក្រៀមស្ងួតគត្រាតគគ្រើម និងក្រហម។ ក្នុងពេលនោះចំនីអាហារទំពារឥតដាច់មួយចំនួន ពុំសូវមានជាតិបំប៉ន (ជាធម្មតាច្រើនត ដូច្នេះ) ជាមួយនឹងចំណុះអំបិលច្រើននឹងធ្វើឱ្យមុខត្រូវហើមផ្ដុំខ្លាញ់ ។

៦. អេះ ដើម្បីបំបាត់អាការៈរមាស់
ដោយសារមូលហេតុមួយចំនួនមិនទាន់ច្បាស់ មនុស្សខ្លះមានទម្លាប់អេដោយចេតនា មិនថាជាកន្លែងណាឡើយក្នុងពេលគេង ជាពិសេសគឺផ្ទៃមុខ។ ទង្វើនេះទោះបីជាអាចដោះស្រាយបានបណ្ដោះអាសន្នអាការៈរមាស់ ប៉ុន្តែវាអាចនឹងបន្សល់ទុកនូវស្នាមជាំរបករលាត់មួយចំនួន មិនងាយនឹងជាសះស្បើយ។ ពុំនោះសោត វាបង្កឱ្យមានស្នាមសម្លាកអាក្រក់មួយចំនួននៅលើផ្ទៃមុខ។ បើសិនជាយើងមានទម្លាប់អាក្រក់ទាំងនោះ ល្អបំផុតគឺត្រូវកាត់ក្រចកដៃ ឱ្យបានស្អាតហើយពាក់ស្រោមដៃ (បើមាន) នៅពេលចូលគេង ដើម្បីចៀសវាង កុំឱ្យស្បៃរងរបួស ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក