ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ព្រះសពសម្ដេចក្រុមព្រះនឹងធ្វើការបូជានៅ ព្រឹកស្អែកនៅ មុខវត្តបទុមវតី

ភ្នំពេញ៖ ព្រះសពសម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ នឹងត្រូវដង្ហែរទៅ បូជានៅ ព្រឹកស្អែក មុខវត្តបុទុមវតី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នចាប់ពីមុខព្រះរាជដំណាក់ តាមរុក្ខវិថីសម្ដេចប៉ាន ឆ្ពោះទៅមហាវិថីព្រះនរោត្តម បន្តទៅ វិមានឯករាជ្យ មហាវិថីព្រះសីហនុ នាគបាញ់ទឹក មហាវិថីសុធារស ចាប់ពីម៉ោង ៥ព្រឹករហូតដល់ពិធីដង្ហែព្រះសពបានបញ្ចប់។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៧ ធ្នូនេះ រដ្ឋបាលរាជធានីភ្នំពេញបានស្នើសុំប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ និងម្ចាស់អាជីវកម្មទាំងអស់ដែលធ្វើដំណើរឆ្លងកាត់នៅតាមដងផ្លូវខាងលើ យោគយល់ អធ្យាស្រ័យ ដោយអនុគ្រោះ និងថាផុតពេលហាមឃាត់បណ្ដោះអាសន្ននេះរដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

យោងតាមកម្មវិធីបុណ្យ ព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងត្រូវរំកិលឡើងលើព្រះទីនាំរថយន្តបុស្បុកនិងចាប់ដង្ហែនៅម៉ោង៧ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ស្អែកនេះ។

សម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ ប្រសូតនៅ ថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ គឺជាបុត្រទី២របស់សម្ដេចព្រះនរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។ ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី១ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានក្លាយជាប្រធានសភាជាតិពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦។

ដើម្បីជាការដឹងគុណ និងចូលរួមគោរពវិញ្ញាណក្ខន្ធព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាតិ ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ។

ជាមួយគ្នានោះគ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្ដែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង ខណៈអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល និងបៀហ្គាឌិននៅទូទាំងប្រទេសផ្អាកអាជីវកម្ម ហើយភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹងដើម្បីចូលរួមគោរពវិញាណក្ខន្តដល់សម្ដេចក្រុមព្រះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក