លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

អាមេរិកទាមទារអ្នកដំណើរបរទេសទាំងអស់ត្រូវមានការបញ្ជាក់ថាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ

ភ្នំពេញ៖ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង CDC របស់អាមេរិក បានសម្រេចកែប្រែលក្ខខណ្ឌសម្រាប់អ្នកដំណើរជាជនបរទេស ឬជនអន្តោប្រវេសន៍ចូលប្រទេសខ្លួនតាមយន្តហោះទាំងអស់ ដែលមានអាយុលើសពី២ឆ្នាំ ត្រូវមានឯកសារបញ្ជាក់ការចាក់វ៉ាក់សាំងពេញលេញ និងមានលទ្ធផលតេស្តកូវីដ-១៩អវិជ្ជមាន ធ្វើមិនលើសពី១ថ្ងៃមុនពេលចេញដំណើរឬឯកសារបញ្ជាក់ការជាសះស្បើយពីកូវីដ-១៩។ នេះបើតាមការឱ្យដឹងពីស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមរិក។

សម្រាប់ពលរដ្ឋអាមេរិកទោះចាក់វ៉ាក់សាំងការពារបានពេញលេញ ឬមិនទាន់ក្ដី មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងនៅតែតម្រូវឱ្យធ្វើតេស្តកូវីដ-១៩អវិជ្ជមាន ធ្វើមិនលើសពី១ថ្ងៃមុនពេលចេញដំណើរ ឬឯកសារបញ្ជាក់ការជាសះស្បើយពីកូវីដ-១៩ផងដែរ។

ការវិធានការថ្មីរបស់សហរដ្ឋអាមេរិកនាពេលនេះនឹងត្រូវចាប់អនុវត្តពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១តទៅ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក