ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ប្រាក់ សុខុន ថាកម្ពុជានឹងជួយឱ្យមានដំណោះស្រាយឈ្នះ-ឈ្នះសម្រាប់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ កម្ពុជា និងប្រទេសសមាជិកអាស៊ានទាំងអស់នឹងខិតខំជួយរកដំណោះស្រាយឈ្នះ-ឈ្នះសម្រាប់មីយ៉ាន់ម៉ាប្រកបដោយប្រសិទ្ធភាព។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរលើហ្វេសបុកផេករបស់លោកដោយភ្ជាប់នឹងរូបថតកិច្ចប្រជុំរវាងលោកនិងរដ្ឋមន្ត្រីកាបរទេសមីយ៉ានម៉ាលោក វុនណា ម៉ោងលីន ថាលោករីករាយដែលបានជួបពិភាក្សាជាសមភាគីមីយ៉ានម៉ាដោយកិច្ចសន្ទនាត្រង់ទៅត្រង់មក ដែលជាមូលដ្ឋានគ្រឹះនៃការងារការទូត។ លោកថាទស្សនកិច្ចរបស់លោក វុនណា ម៉ោងលីន លើកនេះ នឹងពង្រឹងទំនាក់ទំនងទ្វេភាគី កសាងទំនុកចិត្ត និងការយោគយល់ គ្នាទៅវិញទៅមក ព្រមទាំងជួយយើងត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់។

លោកបានសរសេរបន្ថែមថា៖ «ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ខ្ញុំបានពិភាក្សាការងារមួយចំនួនជាមួយឯកឧត្តមវុនណា និងជម្រាបជូនឯកឧត្តមថាកម្ពុជានឹងប្រឹងឱ្យអស់ពីសមត្ថភាពក្នុងការប្រកាន់ខ្ជាប់នូវចំណុចស្នូលនៃមូលបទរបស់អាស៊ាន ស្តីពីការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ កម្ពុជា និងប្រទេសសមាជិកអាស៊ានទាំងអស់នឹងខិតខំជួយរកដំណោះស្រាយឈ្នះ-ឈ្នះសម្រាប់មីយ៉ាន់ម៉ាប្រកបដោយប្រសិទ្ធភាព» ។

ទាក់ទងនឹងបញ្ហានៅប្រទេសមីយ៉ានម៉ានេះផងដែរ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីព្រឹកមិញបានទទួលយកសំណើរបស់មេដឹកនាំយោធាមីយ៉ានម៉ាលោក មីន អ៊ុងឡាំង ដោយសម្ដេចនឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសនេះនាថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២១ខាងមុខ។

ការសម្រេចជាផ្លូវការបស់សម្ដេចតេជោ គឺតែ៥ថ្ងៃប៉ុណ្ណោះបន្ទាប់ពីសម្ដេចបានប្រកាសនៅឯខេត្តព្រះសីហនុថាសម្ដេចត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរទៅប្រទេសមីយ៉ានម៉ា ដោយថាការទុកឱ្យមីយ៉ានម៉ា នៅក្រៅពីអាស៊ានគឺធ្វើឱ្យបាត់បង់នូវជន្ទល់របស់អាស៊ានដែលតាំងពីដើមមកមាន ១០ប្រទេស ហើយក៏ជាការមិនគោរពនូវធម្មនុញ្ញអាស៊ានផងដែរ។

ប្រទេសកម្ពុជានឹងត្រូវក្លាយជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ២០២២ខាងមុខ ដែលនឹងមានបញ្ហាជាច្រើនដែលកម្ពុជាត្រូវដឹកនាំដោះស្រាយទាំងក្នុងតំបន់និងពិភពលោក។ កម្ពុជាធ្លាប់ធ្វើជាប្រធានប្ដូរវេនអាស៊ាន២ដងរួចមកហើយគឺនៅឆ្នាំ២០០២ និងឆ្នាំ២០១២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក