ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្ដេចក្រឡាហោម៖ ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន

ភ្នំពេញ៖ អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង ថាសម្ដេចគោរពចំពោះការសម្រេចចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលអនាគត។

ក្នុងសារផ្ញើជូនជនរួមជាតិនាថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា សម្ដេចតែងតែគោរពនិងគាំទ្រសេចក្ដីសម្រេចរបស់មហាសន្និបាតនិងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសតាំងសម្ដេចតេជោហ៊ុនសែនជាប្រធានបក្សប្រជាជននិងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិនេះនិងអាណត្តិបន្តបន្ទាប់ទៀត។

សម្ដេចក្រឡាហោម បន្ថែមថាសម្ដេចនឹងគោរពតាមការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះការរើសបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ។

សម្ដេចក្រឡាហោមលើកឡើងថា៖ «ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន» ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ ភ្ជាប់ពីខេត្តព្រៃវែងទៅខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី៦ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រកាសគាំទ្ររបស់សម្ដេចលើបេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២ ធ្នូ កន្លងទៅជាការគិតគូររវាង៨ទៅ១០ឆ្នាំទៀត។ សម្ដេចតេជោ បញ្ជាក់ថាក្នុងនាមជាឳពុកការគាំទ្រកូនរបស់ខ្លួនមិនខុសនោះទេ ហើយគោលការណ៍ក្នុងបក្សបើទោះបីលោក ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពីឪពុកខ្លួនដែលជាប្រធានបក្សក្ដី ក៏ត្រូវឆ្លងកាត់មហាសន្និបាតរបស់គណបក្សដើម្បីអនុម័តបេក្ខជន ហើយបើមានបេក្ខជនច្រើនគឺបក្សនឹងត្រូវធ្វើការបោះឆ្នោតរកបេក្ខជនដែលមានការគាំទ្រច្រើនជាងគេ។

បើតាមសម្ដេចតេជោ ក្រៅពីបេក្ខភាពលោក ហ៊ុន ម៉ាណែត ដែលជាកូន ក៏នៅមានមនុស្ស៣នាក់ទៀតដែលសម្ដេចពេញចិត្តជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក