ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កង់និងម៉ូតូកង់បីត្រូវបំពាក់ជាមធ្យោបាយសម្រាប់សមត្ថកិច្ចឆ្នេរសមុទ្រខេត្តព្រះសីហនុ

ព្រះសីហនុ៖ កង់និងម៉ូតូកង់បីត្រូវផ្ដល់ជូនដល់សមត្ថកិច្ចឆ្នេរសមុទ្រខេត្តព្រះសីហនុក្នុងការចុះបំពេញការងារក៏ដូចជាជួយសង្គ្រោះពលរដ្ឋ។

មន្ត្រីនគរបាលដែលចុះបំពេញការងារជាប្រចាំថ្លែងថា មធ្យោបាយចល័តដូចជាកង់និងម៉ូតូកង់បីត្រូវបានប្រើប្រាស់នៅលើឆ្នេរសមុទ្រដោយសារមធ្យោបាយទាំងនេះងាយស្រួលក្នុងការចល័ត និងជួយដឹកជញ្ជូនពលរដ្ឋនៅតាមឆ្នេរបានលឿន។ ជាមួយគ្នានេះមន្ត្រីនគរបាលជំនាញបញ្ជាក់បន្ថែមថា មន្ទីរទេសចរណ៍ក៏បានរៀបចំប្រពន្ធ័ពោងសម្គាល់ទី ដើម្បីកំណត់កន្លែងដែលអនុញ្ញាតឲ្យពលរដ្ឋឬអ្នកទេសចរណ៍អាចចុះលេងបាន ក្នុងនោះចាប់ពីឆ្នេរខ្សាច់ទៅដល់ទីតាំងដែលចងពោង ទុកសម្រាប់អ្នកចុះមុជទឹក និងហាមដាច់ខាតមិនឲ្យម៉ូតូទឹកឬអូបរ័ ទូកយន្តតូច ធំ បើកបរចូលបានឡើយ ដើម្បីរក្សាសុវត្ថិភាពអ្នកចុះលេងទឹកសមុទ្រ ចំណែកអ្នកចុះលេងទឹកសមុទ្រក៍មិនអនុញ្ញាតឲ្យចេញទៅលេងឬមុជទឹកហួសខ្សែពោងដែរ។

ក្រៅពីនេះអាជ្ញាធរបានរៀបចំប៉មឆ្មាំសមុទ្រមួយចំនួនទៀតដាក់ពង្រាយតាមឆ្នេរ ដើម្បីឲ្យសមត្ថកិច្ចឬក៍កងឆ្មាំសមុទ្រ ឡើងប្រចាំការត្រួតពិនិត្យស្ថានភាពទូទៅពេលមានភ្ញៀវទេសចរណ៍ចុះលេងទឹក និងត្រៀមសង្គ្រោះអ្នកដែលជួបហេតុការណ៍លង់ទឹកឬគ្រោះថ្នាក់ជាយថាផ្សេងៗផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក