ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការងារស្ម័គ្រចិត្តបានប្រែក្លាយពីសកម្មភាពបុគ្គលឱ្យទៅជាសកម្មភាពប្រមូលផ្តុំដែលជាការតម្រង់ទិសឆ្ពោះទៅបញ្ចប់ភាពទុក្ខលំបាករបស់សង្គម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន បានចាត់ទុកការចូលរួមក្នុងការងារស្ម័គ្រចិត្តបានធ្វើឱ្យមានសកម្មភាពសង្គមក្នុងការដោះស្រាយនូវការលំបាកនានាក្នុងសង្គម បង្កើនសាមគ្គីភាព និងធ្វើឱ្យអ្នកស្ម័គ្រចិត្តកសាងតម្លៃខ្លួនឯងរួមចំណែកបង្កើតពិភពលោកមួយដ៏ល្អប្រសើរផងដែរ។

មហាសន្និបាតអង្គការសហប្រជាតិកំណត់យកថ្ងៃទី៥ ខែធ្នូជារៀងរាល់ឆ្នាំជាទិវា«អន្តរជាតិអ្នកស្ម័គ្រចិត្ត»។ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ យុវជន និងកីឡា អង្គការទស្សនៈពិភពលោក អង្គការវីអេសអូកម្ពុជា អង្គការជាតិ និងអន្តរជាតិមួយចំនួនទៀត បានរួមគ្នាប្រារព្ធទិវា«អន្តរជាតិអ្នកស្ម័គ្រចិត្ត» ក្រោមប្រធានបទ«ស្ម័គ្រចិត្តឥលូវនេះ ដើម្បីអនាគតរួមរបស់ពួកយើង»។

ថ្លែងក្នុងទិវា «អន្តរជាតិអ្នកស្ម័គ្រចិត្ត» កាលពីថ្ងៃទី៦ ខែធ្នូម្សិលមិញ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានលើកឡើងថាជារៀងរាល់ថ្ងៃអ្នកស្ម័គ្រចិត្តជាយុវជនរាប់ពាន់នាក់កំពុងធ្វើការងារស្ម័គ្រចិត្តដើម្បីរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍ ក៏ដូចជាធ្វើការដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

លោកថា៖ « ការស្ម័គ្រចិត្តពិតជាបានកសាងធនធានសង្គម ពីព្រោះការងារស្ម័គ្រចិត្តបានប្រែក្លាយពីសកម្មភាពបុគ្គលឱ្យទៅជាសកម្មភាពប្រមូលផ្តុំដែលជាការតម្រង់ទិសឆ្ពោះទៅបញ្ចប់ភាពទុក្ខលំបាករបស់សង្គម។ ការស្ម័គ្រចិត្តធ្វើឱ្យសង្គមប្រមូលផ្តុំជាធ្លុងមួយ ដើម្បីរួមគ្នាអភិវឌ្ឍសហគមន៍ និងថែមទាំងផ្តល់ជាមធ្យោបាយសម្រាប់ឱ្យប្រជាជន បង្ហាញពីតម្លៃរបស់ពួកគាត់ និងបញ្ជាក់សាជាថ្មីថាពួកគាត់មានចំណែកដ៏មានសារៈសំខាន់សម្រាប់សង្គម។ ការស្ម័គ្រចិត្តអាចកសាងតម្លៃខ្លួនឯង និងមានអារម្មណ៍ថាមានមោទនភាពពិតប្រាកដសម្រាប់រួមចំណែកបង្កើតពិភពលោកមួយដ៏ល្អប្រសើរ»។

នាយកផ្នែកយុទ្ធសាស្រ្ត គុណភាពកម្មវិធី និងអភិវឌ្ឍធនធាន នៃអង្គការទស្សនៈពិភពលោកកម្ពុជា លោក Robert Gillen លើកឡើងថា តាមរយៈការងារស្ម័គ្រចិត្តយុវជនបានកសាងទំនាក់ទំនងកាន់តែរឹងមាំជាមួយមិត្តភក្តិ លោកគ្រូ អ្នកគ្រូរបស់ពួកគេ សហគមន៍ និងជាមួយអាជ្ញាធរមូលដ្ឋាន។

លោកបន្ថែមថា៖ «ការងារស្ម័គ្រចិត្ត ធ្វើឱ្យយុវជនជឿជាក់លើខ្លួនឯង ធ្វើឱ្យប្រសើរឡើងនូវជំនាញដោះស្រាយបញ្ហាតាមរយៈបទពិសោធអនុវត្តគម្រោងដែលពួកគាត់បានដឹកនាំ។ ការងារស្ម័គ្រចិត្ត ក៏រួមចំណែកធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សហគមន៍ផងដែរ ពោលគឺតាមរយៈកម្មវិធីដែលដឹកនាំដោយយុវជន»។

នាយិកាប្រចាំប្រទេសកម្ពុជានិងថៃ នៃអង្គការវីអេសអូ(VSO) លោកស្រី ហ៊ុន បូរមី លើកឡើងថាទិវា «អន្តរជាតិអ្នកស្ម័គ្រចិត្ត» ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធគាំទ្រ និងចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តប្រកប ដោយទំនួលខុសត្រូវ ដែលអ្នកស្ម័គ្រចិត្តនិងសហគមន៍មូលដ្ឋាន ត្រូវបានផ្តល់សិទ្ធិអំណាច និងធ្វើការរួមគ្នាក្នុងការដឹកនាំគម្រោងរបស់ពួកគេ ដែលគម្រោងទាំងនោះនឹងរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រីថា៖ «អង្គការវីអេសអូ កម្ពុជា ជឿជាក់ថា ការស្ម័គ្រចិត្តប្រកបដោយទំនួលខុសត្រូវមានសារៈសំខាន់ចំពោះដំណើរការអភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិ ឆ្ពោះទៅបង្កើតនូវសង្គមមួយដែលប្រកបដោយបរិយាប័ន្ន ភាពធន់ និងសុខសុវតិ្ថភាព។ [...] ក្នុងរយៈពេលបីទសវត្សរ៍មកនេះ អ្នកស្ម័គ្រចិត្តប្រមាណជាង១ពាន់នាក់ បានរួមចំណែកធ្វើឱ្យការងាររបស់អង្គការទទួលបានជោគជ័យ»។

អ្នកធ្វើការស្ម័គ្រចិត្តម្នាក់នៃអង្គការ វីអេសអូ កញ្ញា ទុស ភក្តី បានឱ្យដឹងថា ការងារស្ម័គ្រចិត្តបានធ្វើឱ្យកញ្ញាយល់ពីខ្លួនឯងកាន់តែច្បាស់ ដោយសារតែការងារនេះបានធ្វើឱ្យកញ្ញាទទួលបានចំណេះដឹង ជំនាញ និងយល់ពីគោលបំណងទៅអនាគតរបស់ខ្លួន។ កញ្ញាថាការងារស្ម័គ្រចិត្តក៏បានធ្វើឱ្យកញ្ញាក្លាយជាភ្នាក់ងារមួយក្នុងការដោះស្រាយបញ្ហាសង្គមផងដែរ។

កញ្ញា ទុស ភក្តី បន្ថែមថា៖ «ខ្ញុំសូមសំណូមពរដល់រដ្ឋាភិបាលជាតិ ម្ចាស់ជំនួយ វិស័យឯកជន និងសង្គមស៊ីវិល បន្តទទួលស្គាល់ វិនិយោគ ធ្វើការជាដៃគូជាមួយ និងគាំទ្រអ្នកស្ម័គ្រចិត្តគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យពួកគាត់អាចបញ្ចេញសក្តានុពល និងធ្វើសកម្មភាពស្ម័គ្រចិត្ត គំនិតផ្តួចផ្តើម និងគម្រោងសហគមន៍ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ និងគាំទ្រការអនុវត្តគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព» ។

ដោយមើលឃើញពីភាពចាំបាច់នៃការងារស្ម័គ្រចិត្ត អង្គការទស្សនៈពិភពលោក អង្គការវីអេសអូ កម្ពុជា គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ភ្នាក់ងារភីសខ័រសហរដ្ឋអាមេរិក និងអង្គការឌីវីវីអន្តរជាតិ ក្នុងភាពជាដៃគូជាមួយនាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលនៃក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តកម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» នៅ២៥រាជធានី-ខេត្ត ដោយមានយុវជនស្ម័គ្រចិត្តទាំងអស់ចំនួន៣៥៥នាក់ចូលរួម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក