លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រកឃើញមនុស្ស០១នាក់ទៀតមានវិជ្ជមានកូវីដ១៩នៅខេត្តរតនគិរី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១

រតនគិរី : រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន០១នាក់ឈ្មោះយ៉ាន់ ចន្ធី អាយុ២៧ឆ្នាំ ជនជាតិខ្មែរដែលបានរស់នៅម្តុំស្ពានដែកស្ទឹងមានជ័យ រាជធានីភ្នំពេញ មុខរបរជានិស្សិតរៀននៅសាលាRND សង្កាត់ស្ទឹងមានជ័យ ផ្លូវលេខ៣៧១ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខត្តរតនគិរីនៅថ្ងៃសៅរ៍ទី១៥ ខែឧសភា។

រដ្ឋបាលខេត្តរតនគិរីបានឱ្យដឹងថា បុរសនេះបានធ្វើដំណើរចេញពីរាជធានីភ្នំពេញកាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលម៉ោង៩:០០ព្រឹកតាមមធ្យោបាយរថយន្តឈ្នួល ដោយមានអ្នករួមដំណើរចំនួន៧នាក់។ បន្ទាប់មកម៉ោង៥:០៥នាទី បុរសនេះនិងអ្នករួមដំណើរខាងលើបានមកដល់ទីតាំងត្រួតពិនិត្យនៅចំណុចស្ពានស្រែពក(ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង)។

ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរីបានវាស់កំដៅនិងយកសំណាកវិភាគរកជំងឺកូវីដ-១៩ដោយប្រើឧបករណ៍តេស្តរហ័ស ជាលទ្ធផលគឺវិជ្ជមានកូវីដ-១៩ ដោយឡែកអ្នករួមដំណើរ៧នាក់ទៀតអវិជ្ជមាន។ បច្ចុប្បន្នអ្នកវិជ្ជមានកូវីដ-១៩និងអ្នករួមដំណើរទាំងអស់ ត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័ក នៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

រដ្ឋបាលខេត្តរតនគិរីបន្តទៀតថា ប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ សូមផ្ដល់ព័ត៌មានមកកាន់លេខទូរស័ព្ទ 0975957788 / 092121383 / 09777512127 012962480/ 0974989997៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក