ភ្នំពេញ : ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២១ តាមរយៈការវិត្តន៍ជាក់ស្ដែងនៃស្ថានភាពឃើញថាបណ្ដុំសម្ពាធទាប រួមជាមួយនឹងខ្យល់និរតីដែលបក់មកពីឈូងសមុទ្រថៃ នឹងមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។
លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្ត រួមមាន ៖ ខេត្តរតនៈគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង, ខេត្តឧត្តរមានជ័យ, និងខេត្តព្រះវិហារ ។តំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្ររួមមាន ៖ ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តប៉ៃ លិន , ខេត្តកំពង់ធំ, ខេត្តព្រះសីហនុ, និងខេត្តកោះកុង។ នឹងមានភ្លៀងលាយឡំជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើរគ្រប់ទីកន្លែងនិងមានខ្យល់កន្ត្រាក់មានល្បឿនខ្លាំង (ខ្យល់មុខកាត់ Wind Shears) ពី១០-២០ម៉ែត្រក្នុងមួយវិនាទីនិងផ្ទៃសមុទ្រមានរលកមធ្យម ។
តាមស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាននិងបង្កើនការប្រុងប្រយ័ត្ន ៕