BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅ ថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៤ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២ករណី ខណៈអ្នកជំងឺ ១៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅ ថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,២៨៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៩៦៧នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,៦៤២នាក់ និងសរុបករណីនាំចូលពីក្រៅ ប្រទេស ១៩,៨៤៦ករណី៕