កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

ឯកអគ្គរដ្ឋទូតវៀតណាម៖ ជោគជ័យយុទ្ធសាស្រ្តចាក់វ៉ាក់សំាងកូវីដ-១៩ធ្វើឱ្យកម្ពុជាជាកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចំានៅកម្ពុជា លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ថានយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានធ្វើឲ្យកម្ពុជាមានលទ្ធភាពបើកប្រទេសឡើងវិញនិងក្លាយជាទីកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរទាំងជាតិនិងអន្តរជាតិ។ លោកបានថ្លែងក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជាសម្ដេចពញាចក្រី ហេង សំរិន នៅព្រឹកនេះ។

ក្នុងជំនួបជាមួយសម្ដេចពញាចក្រី ហេង សំរិន នៅព្រឹកនេះ លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជារហូតមកដល់ពេលថ្ងៃនេះ។ ជាមួយគ្នានោះផងដែរលោក បានសម្ដែងនូវការកោតសរសើរ និងបានអរគុណចំពោះកម្ពុជាដែលបានផ្តល់ថវិកានិងបរិក្ខាពេទ្យដល់ប្រទេសវៀតណាមនៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នាពេលកន្លងមកផងដែរ។ លោកថាភាគជោគជ័យនៃការចាក់វ៉ាក់សាំងនៅកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលសុវត្ថិភាពមួយនៅក្នុងតំបន់។

ប្រធានរដ្ឋសភាកម្ពុជា សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា បេសកកម្មការទូតថ្មីរបស់លោក ង្វៀន ហ៊ុយតាំង នៅកម្ពុជាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ ប្រធានរដ្ឋសភាកម្ពុជា សូមកោតសរសើរដល់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានរួមគ្នាសម្រេចបានក្នុងអាណត្តិជាបន្តបន្ទាប់មកនេះ សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។

ការបញ្ជាក់របស់ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជានៅពេលនេះគឺមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតជោ ហ៊ុន សែន ប្រកាសជាសាធារណប្រឆាំងនឹងសំដីរបស់អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម ង ស៊ុនជៀន( Hoàng Xuân Chiến) ដែលនិយាយថាកម្ពុជាជាប្រភពជំងឺឆ្លងកូវីដ-១៩ទៅដល់ប្រទេសវៀតណាម។ សម្ដេចតេជោ ថាការលើកឡើងបែបនេះមិនអាចទទួលយកបាន និងឱ្យពិចារណាឡើងវិញពីសំដីបែបនេះ។

សម្ដេចតេជោ លើកឡើងបន្ថែមថាដោយសារការប្រមាថនេះហើយទើបសម្ដេចប្រឹងជម្នះរហូតចាក់វ៉ាក់សាំងជូនពលរដ្ឋបានដល់ទៅជាង៨៨ភាគរយនៃពលរដ្ឋសរុប ដែលធ្វើឱ្យអត្រាឆ្លងនិងស្លាប់ដោយជំងឺកូវីដ-១៩នៅក្នុងប្រទេសកាន់តែថយចុះជាបន្តបន្ទាប់ រហូតបានបើកប្រទេសពេញលេញឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក