ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមការងារថ្នាក់ជាតិរកឃើញដីព្រៃបឹងទន្លេសាបក្នុងខេត្តបន្ទាយមានជ័យជាង៥ពាន់ហិកតារងការទន្ទ្រានយក

បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យចាត់វិធានការបញ្ឈប់ការទន្រ្ទានដីដែនព្រៃលិចទឹកតំបន់ទន្លេសាប ដើម្បីដកហូតមកាសម្បត្តិរដ្ឋវិញនៅ រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចប្រជុំនោះក្រុមការងាររកឃើញថាដីព្រៃបឹងទន្លេសាបនៅក្នុងខេត្តបន្ទាយមានជ័យចំនួន ៥ ៣៥០ហិកតាត្រូវបានជនល្មើសរំលោភយក។

យោងតាមរបាយការណ៍របស់អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុ រាត្រី ដែលរាយការណ៍ជូនលោក ជា សុផារ៉ា ឱ្យដឹងថា រដ្ឋបាលខេត្តបានរកឃើញការរំលោភដីព្រៃលិចទឹកបឹងទន្លេសាបក្នុងខេត្តនៅក្នុងស្រុងព្រះនេត្រព្រះចំនួន២ឃុំ ដែលមានឃុំប្រាសាទចំនួន៣ទីតាំងជាង ៦០០ហិកតា និងឃុំភ្នំលៀបចំនួន៨ទីតាំងស្មើ ៤ ៧០០ហិកតា។ លោកបញ្ជាក់បន្ថែមទៀតថា ការរំលោភចូលទៅអាស្រ័យផលពីប្រជាពលរដ្ឋចំនួន ៤៣៩នាក់ ក្នុងនោះពលរដ្ឋមូលដ្ឋានចំនួន៤១៩នាក់ និងពលរដ្ឋក្រៅស្រុកចំនួន២០នាក់។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា ដីព្រៃលិចទឹកក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដែលរកឃើញមានការទន្ទ្រានកាន់កាប់ត្រូវដកហូតជាសម្បត្តិរដ្ឋវិញឱ្យអស់ហើយត្រូវពង្រឹងការបង្ក្រាបទប់ស្កាត់ការរុករានទន្រ្ទានដីព្រៃលិចទឹកឱ្យបានមិនឱ្យមានការរំលោភបំពានបន្តទៀតនោះទេ។

រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រិត្យលេខ១៩៧ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ បានកំណត់បង្កើតដែនព្រៃលិចទឹកតំបន់ទន្លេសាបក្នុងខេត្តចំនួន៦ដែលមានមានផ្ទៃដី ៦៤៧ ៤០៦ហិកតាមានចំនួន៨០២ចំណុចយាម ក្នុងនោះខេត្តបន្ទាយមានជ័យមានផ្ទៃដី១២ ២៩៧ហិកតា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក