ទិដ្ឋភាពក្រុមមនុស្សយ៉ាងច្រើនកុះករប្រមូលផ្តុំគ្នាដង្ហែរ និងកាន់ទុក្ខប្រធានាធិបតី Ebrahim Raisi កណ្ដាលរដ្ឋធានីអ៊ីរ៉ង់ | Pep Guardiola គ្រងតំណែងគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំនៃក្របខណ្ឌ Premier League ២០២៣/២៤ | រដ្ឋាភិបាលចិនប្រកាសដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនក្នុងវិស័យការពារជាតិចំនួន ៣ របស់សហរដ្ឋអាមេរិក | ចិនបានចាប់ផ្តើមសមយុទ្ធយោធា "ដាក់ទណ្ឌកម្ម" នៅក្បែរប្រជុំកោះតៃវ៉ាន់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ |

លោក ហ៊ុន ម៉ានី មានជំនឿថាបងប្រុសខ្លួនអាចបន្តវេនដឹកនាំធ្វើឱ្យកម្ពុជាកាន់តែខ្លាំងក្លានាពេលអនាគត

ភ្នំពេញ៖ សមាជិកសភាវ័យក្មេង និងជាសមាជិកនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី បានប្រកាសគាំទ្រការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅ ពេលអនាគត។

ក្នុងសេចក្ដីប្រកាសគាំទ្រ លោក ហ៊ុន ម៉ានី ក្នុងនាមជាមាជិកគណកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនមួយរូបបានចាត់ទុកលោក ហ៊ុន ម៉ាណែត ជាមនុស្សម្នាក់ដែលពោរពេញដោយ សមត្ថភាព បទពិសោធន៍ ចំណេះដឹង ទេពកោសល្យ សីលធម៍ ដែលកំពុងទទួលបានការគោរពស្រលាញ់ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

លោកមានជំនឿថាបងប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ពិតជាសាកសមជាមួយតំណែងនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។

លោកលើកឡើងថា៖ «ខ្ញុំបាទមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺពិតជាឥស្សរជនដែលស័ក្តិសមជាអនាគត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋ ដើម្បីបន្តវេនដឹកនាំ ការពារ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្តិនាមជាតិ និងជំរុញវឌ្ឍនភាពសង្គមលើគ្រប់វិស័យនាពេលអនាគត»។

លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក