ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសង្គមកិច្ច ថាលោក ហ៊ុន ម៉ាណែត ពិតជាបេក្ខជនមួយរូបដ៏សក្តិសមជាបេក្ខភាពនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច បានប្រកាសគាំទ្រការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅ ពេលអនាគត។

ក្នុងញត្តិគាំទ្រនៅ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់ទុកលោក ហ៊ុន ម៉ាណែត ជាមនុស្សម្នាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងចំណេះដឹង សមត្ថភាព ទេពកោសល្យ សីលធម៍ ដែលកំពុងទទួលបានការគោរពស្រលាញ់ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ក្នុងញត្តិនោះលើកឡើងថា៖ «ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាបេក្ខជនមួយរូបដ៏ស័ក្តិសម ដោយសារឯកឧត្តមជាឥស្សរជនវ័យក្មេង ពោរពេញទៅដោយថាមពលខ្លាំងក្លា ប្រាជ្ញាវៀងវៃ មានសមត្ថភាពដឹកនាំ រួមទាំងគុណធម៌ និងសីលធម៌ស្អាតស្អំ ជាពិសេសមានជំហរស្មោះស្ម័គ្រនឹងប្រជាជនកម្ពុជា និងមានស្មារតីស្នេហាជាតិមាតុភូមិដោយស្មោះ។ ឯកឧត្តម បានចូលរួមយ៉ាងសកម្មក្នុងការកសាងជាតិ និងមានប្រជាប្រិយភាព ក្នុងស្រទាប់មហាជន ជាពិសេស ក្នុងស្រទាប់យុវជន និងកងកម្លាំងប្រដាប់អាវុធ»។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រកូនប្រុសច្បងរបស់សម្ដេចគឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីតពីសម្ដេច។ ការប្រកាសនេះធ្វើឱ្យមានការសាទរជាបន្តបន្ទាប់ពីជួរថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅកម្ពុជាជាបន្តបន្ទាប់។

លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក