ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោបញ្ជាក់ថានឹងបន្តធ្វើនាយករដ្ឋមន្ត្រីពី៨ទៅ ១០ឆ្នាំទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសម្ដេចនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីពី៨ទៅ១០ឆ្នាំបន្តទៀត មុននឹងផ្ដល់ឱកាសដល់មនុស្សជំនាន់ក្រោយ ខណៈសម្ដេចបញ្ជាក់ថាមានមនុស្ស៤នាក់ដែលសម្ដេចពេញចិត្តជាបេក្ខភាពនាយករដ្ឋមន្ត្រីដែលក្នុងនោះមានកូនរបស់សម្ដេចម្នាក់ផងដែរ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ ភ្ជាប់ពីខេត្តព្រៃវែងទៅខេត្តត្បូងឃ្មុំនៅព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រកាសគាំទ្ររបស់សម្ដេចលើបេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២ ធ្នូ កន្លងទៅជាការគិតគូររវាង៨ទៅ១០ឆ្នាំទៀត។ សម្ដេចតេជោ បញ្ជាក់ថាក្នុងនាមជាឳពុកការគាំទ្រកូនរបស់ខ្លួនមិនខុសនោះទេ ហើយគោលការណ៍ក្នុងបក្សបើទោះបីលោក ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពីឪពុកខ្លួនជាប្រធានបក្សក្ដី ក៏ត្រូវឆ្លងកាត់មហាសន្និបាតរបស់គណបក្សដើម្បីអនុម័តបេក្ខជន ហើយបើមានបេក្ខជនច្រើនគឺបក្សនឹងត្រូវធ្វើការបោះឆ្នោតរកបេក្ខជនដែលមានការគាំទ្រច្រើនជាងគេ។

សម្ដេចបានថ្លែងថា៖ «ខ្ញុំនឹងកាន់អំណាចឱ្យបានតិចបំផុតស្មើព្រះបាទពញាយ៉ាត។ ពញាយ៉ាតព្រះអង្គបានគ្រងរាជ រយៈពេល៤៣ឆ្នាំ។ អញ្ចឹងខ្ញុំបន្តិចទៀត ខែក្រោយ១៣-១៤ខែមករា កាន់បាន៣៧ឆ្នាំ អញ្ចឹងបូកនឹងថា៨ឆ្នាំទៀតវានឹងអាចឡើង៤៥ឆ្នាំ។ យ៉ាងហោចណាស់ក៏បានស្មើនឹងព្រះបាទពញាយ៉ាតដែលព្រះអង្គសោយរាជ្យបាន៤៣ឆ្នាំ» ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អាយុ ៦៩ឆ្នាំ សម្ដេចកាន់តំណែងដំបូងជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ១៩៧៩ ក្នុងវ័យ ២៧ឆ្នាំ និងក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន។

កាលពីថ្ងៃទី២ ធ្នូ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រកូនប្រុសច្បងរបស់សម្ដេចគឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីតពីសម្ដេច។ ក្រោយការប្រកាសមានស្ថាប័នក្រសួងរាជរដ្ឋាភិបាលចេញសេចក្ដីថ្លែងការគាំទ្រជាបន្តបន្ទាប់ ហើយគណៈអចិន្ត្រៃយ៍នៃបក្សប្រជាជនកម្ពុជាក៏បានចេញសេចក្ដីប្រកាសគាំទ្រដូចគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក