វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

រដ្ឋាភិបាលប្រគល់ភារកិច្ចជូនACUចាត់ការលើអតីតអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន ករណីទន្ទ្រានដែនព្រៃលិចទឹកបឹងទន្លេសាប

ភ្នំពេញ៖ ទីស្ដីការគណៈរដ្ឋមន្ត្រីបានសម្រេចដកហូតដីទន្ទ្រានបឹងទន្លេសាបជាង២ពាន់ហិចតា និងឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការអង្កេត សា្រវជ្រាវ និងចាត់វិធានការច្បាប់ចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង បច្ចុប្បន្នជាអនុរដ្ឋលេខាក្រសួងអភិវឌ្ឍជនបទ លោក ឈួរ ច័ន្ទឌឿន ដែលពាក់ព័ន្ធនឹងការទន្ទ្រានដីបឹងទន្លេសាបដោយខុសច្បាប់។

ក្នុងលិខិតចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ក្រៅ ពីមានវិធានការខាងលើទីស្ដីការគណរដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឱ្យក្រសួងធនធានទឹករៀបចំប៉ាណូផ្សព្វផ្សាយផែនទីដែនព្រៃលិចទឹក ក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំយុទ្ធនាការដាំដើមឈើឡើងវិញ និងចាត់វិធានការការពារដីរដ្ឋក្នុងដែនព្រៃលិចទឹក ក៏ដូចជាប្រគល់ភារកិច្ចដល់អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រំលាយព្រំខណ្ឌក្បាលដី និងដកបង្កោលព្រំដីដែលបានដាំដោយខុសច្បាប់។

ការចាត់វិធានការលើអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន នៅពេលនេះគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធចុះបង្ក្រាបការកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប ថែមទាំងបញ្ជាឱ្យអង្គភាពប្រឆាំងអំពើពុករលួយមានវិធានការស៊ើបអង្កេតកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ដោយបានលើកឡើងពីក្ដីបារម្ភកាន់តែរួមតូចនៃបឹងទន្លេសាបដោយសារការកាប់ទន្ទ្រានព្រៃលិចទឹក និងចាក់ដីពង្រីកចូលបឹងដែលនឹងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរដោយសកម្មភាពបំពានរបស់ជនល្មើស ក្នុងនោះសម្ដេចតេជោក៏រកឃើញមានមន្ត្រីនៃរាជរដ្ឋាភិបាលក៏មានពាក់ព័ន្ធផងដែរ។

សម្ដេចតេជោបានសង្កត់ធ្ងន់ថា៖ «យើងមិនអាចអត់អោនបានទេនៅពេលដែលយើងកំពុងខិតខំប្រយុទ្ធជាមួយកូវីដ-១៩ បែរជាមានមន្ត្រីរបស់យើងមួយចំនួនធ្វើសកម្មភាពដោយគ្មានការទទួលខុសត្រូវ គ្មានការក្រែងរអែងដល់ច្បាប់ និងប្រទេសជាតិ។ អ្នកទាំងនេះមិនស័ក្តសមធ្វើជាមន្ត្រីតទៅ ទៀតទេ! មានតែដេកគុកប្រសើរជាងនៅ ជាមន្ត្រី។ ហើយសុំកុំនិយាយថាធ្វើការជូនបក្សជូនរដ្ឋយូរហើយ បែរជាគណបក្សមិនយកយល់។ យើងគ្មានការយកយល់ណាសម្រាប់អំពើទុច្ចរិតបែបនេះដល់មន្ត្រីរបស់យើងនោះទេ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក