ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តំណាងកម្ពុជាប្រចាំUN ថាការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សគួរបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ

ភ្នំពេញ៖ តំណាងស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក អាន សុខខឿន បានឆ្លើយតប និងច្រានចោលចំពោះការអត្ថាធិប្បាយរបស់អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោក Rupert Colville ដែលបានបរិយាយពីការស៊ើបអង្កេតលើជនសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម និងបុគ្គលមួយចំនួន ថាបានកំពុងធ្វើឱ្យមានការភ័ន្តច្រឡំ ចរិតនយោបាយ និងជ្រើសរើសតែមួយជ្រុងមកធ្វើការវិនិច្ឆ័យ។

អ្នកនាំពាក្យ OHCHR លោក Rupert Colville បានលើកឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ដោយទទួចឱ្យអាជ្ញាធរកម្ពុជាបើកការស៊ើបអង្កេតដោយឯករាជ្យមួយ ជុំវិញករណីឃាតកម្មលើសកម្មជននយោបាយនៃអតីតបក្សសង្គ្រោះជាតិមួយរូបគឺលោក ស៊ិន ខុន កាលពីចុងខែវិច្ឆិកាកន្លងទៅ។ លោកបានលើកឡើងថា ករណីឃាតកម្មលើលោក ស៊ិន ខុន បើទោះបីចាប់ជនសង្ស័យហើយបានសារភាពពីការសម្លាប់ក៏ដោយ តែភស្តុតាងរបស់អាជ្ញាធរ និងព័ត៌មានដែលការិយាល័យOHCHRទទួលបានគឺមានភាពមិនស៊ីគ្នាដែលគួរឱ្យសង្ស័យ។ លោកបន្ថែមថាក្រៅពីនេះ OHCHR ក៏មានការបារម្ភពាក់ព័ន្ធនឹងការចាប់បញ្ជូនសកម្មជនអតីតបក្សសង្គ្រោះជាតិដែលប្រឈមនឹងការចោទប្រកាន់នៅតុលាការមកកម្ពុជាវិញជាបន្តបន្ទាប់ ទាក់ទងនឹងបញ្ហាសិទ្ធិនៅពេលដល់ពួកគេត្រូវបានបញ្ជូនដល់ដីកម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍ព័ត៌មានចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ តំណាងស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក អាន សុខខឿន បានចាត់ទុកការលើកឡើងនេះមានភាពលំអៀង ជៀតជ្រែកការងារផ្ទៃក្នុងរដ្ឋអធិបតេយ្យ និងមិនបានបំពេញភភារកិច្ចតាមគោលការណ៍របស់ខ្លួននោះទេ។

លោក អាន សុខខឿន បញ្ជាក់ថាកម្ពុជាពុំដែលព្រងើយកន្តើយចំពោះអំពើឧក្រិដ្ឋណាមួយនោះទេ ដោយមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ដោយផ្ទៀងផ្ទាត់ជាមួយភស្ភុតាងនិងសាក្សីបានឈានដល់ការចាប់ខ្លួនជនសង្ស័យនិងបានសារភាពថែមពីការប្រព្រឹត្តិផងដែរ។ លោកជំរុញឱ្យ OHCHR ដាក់ភស្ភុតាងដោះបន្ទុកទៅកាន់អាជ្ញាធរកម្ពុជាដើម្បីផ្ទៀតផ្ទាត់ ជាងជាងចេញតែសេចក្ដីថ្លែងការណ៍ដោយមានការលាក់បាំងរបៀបវារៈបែបនេះ។

ចំពោះករណីការបញ្ជូនខ្លួនជនជាប់ចោទពីប្រទេសថៃមកកម្ពុជាតំណាងស្ថានអចិន្ត្រៃយ៍កម្ពុជាប្រចាំUN បានឆ្លើយតបថាការចោទប្រកាន់នានាគឺផ្អែកលើមូលដ្ឋាននៃបទល្មើសដែលកំណត់ដោយច្បាប់ ពុំមែនដោយសារពួកគាត់ជាសកម្មជននយោបាយរបស់បក្សឬក៏ក្រុមណាមួយនោះទេ។ ហើយបើទោះបីត្រូវបានចាប់ខ្លួននិងចោទប្រកាន់ក៏ដោយ ក៏ពួកគេនៅតែមានសិទ្ធិតវ៉ាតាមផ្លូវច្បាប់ សិទ្ធិទទួលបានមេធាវី និងសិទ្ធិទទួលបានការជម្រះក្ដីដែលត្រឹមត្រូវផងដែរ។

អ្វីដែលសំខាន់គឺលោក អាន សុខខឿន បញ្ជាក់ថាបញ្ហាទាំងអស់នេះគឺសុទ្ធតែជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យក្នុងការអនុវត្តធ្វើយ៉ាងណាឱ្យអនុលោមតាមច្បាប់និងបទដ្ឋានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គួរចំណាយធនធានរបស់ខ្លួនទៅលើបញ្ហាប្រឈមសិទ្ធិមនុស្សដែលមាននិន្នាការគួរឱ្យព្រួយបារម្ភ ដូចជា ការប្រើប្រាស់ ភាសាសម្អប់ ការនិយាយបង្កាច់បង្ខូច ការផ្សាយព័ត៌មានមិនពិត និងការញុះញង់ រួមទាំងការរើសអើងវ៉ាក់សាំងកូវីដ-១៩ ដែលពួនជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិ ជាជាងការផ្ដោតទៅលើកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយយ៉ាងដូច្នេះ។

បើតាមស្ថានតំណាងកម្ពុជា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ចាំបាច់ត្រូវបំពេញអាណត្តិរបស់ខ្លួនតាមវិសាលភាពនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងមានកាតាព្វកិច្ចគោរពអធិបតេយ្យភាពនិងដែនយុត្តាធិការក្នុងស្រុករបស់រដ្ឋនីមួយៗ។

ស្ថានតំណាងកម្ពុជាបញ្ជាក់ថា៖ «មានតែការអនុវត្តដោយប្រុងប្រយ័ត្ននិងយកចិត្តតុយកដាក់បានត្រឹមត្រូវចំពោះពិធីសារខាងលើតែប៉ុណ្ណោះ ដែលនឹងអនុញ្ញាតឱ្យបណ្ដារដ្ឋសមាជិកទាំងអស់និយាយជារួម និងប្រទេសកម្ពុជា និយាយដោយឡែក រក្សាបាននូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាមួយយន្តការនេះ» ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក