ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថ្ងៃទី១៤នេះមិនមានករណីវិជ្ជមានឆ្លងថ្មីទេនៅខេត្តកំពង់ចាម ខណៈមានអ្នកជាសះស្បើយ៣០នាក់

កំពង់ចាម : អ្នកជំងឺកូវីដ-១៩ ចំនួន៣០នាក់ត្រូវបានជាសះស្បើយ ខណៈមិនមានករណីឆ្លងថ្មីក្នុងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ទី១៥ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ថាកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលយកសំណាកលើអ្នកសង្ស័យចំនួន១៦៨នាក់ ជាលទ្ធផលគឺអវិជ្ជមានកូវីដ-១៩។

ជាមួយគ្នានេះ អ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួន៣០នាក់នៅមន្ទីរពេទ្យមេគង្គកំពង់ចាមក៏ទទួលបានលទ្ធផលបញ្ជាក់អវិជ្ជមានពីវិទ្យាស្ថានសុខភាពសាធារណៈផងដែរ។

អ្នកជំងឺទាំង៣០នាក់នោះរស់នៅស្រុកកងមាសចំនួន១៣នាក់, ស្រុកកំពង់សៀមចំនួន០២នាក់, ស្រុកបាធាយចំនួន០៤នាក់, ស្រុកស្រីសន្ធរចំនួន០៧នាក់ និងស្រុកចំការលើចំនួន០៤នាក់ បានព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ ដោយទទួលបានលទ្ធផលបញ្ជាក់អវិជ្ជមានកូវីដ-១៩ ទាំង ០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម ត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួន និងបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក