BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅ ថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៦ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៤ករណី ខណៈអ្នកជំងឺ ១៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅ ថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,២៧២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៩៦៣នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,៦២៧នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៨៤៤ករណី៕