ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: សម្ដេចតេជោ ប្រាប់ឱ្យអនុរដ្ឋមន្ត្រីការពារជាតិវៀតណាមម្នាក់ពិចារណាពីសំដីរបស់ខ្លួនឡើងវិញ

ព្រៃវែង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាល និងអាជ្ញាធរព្រំដែនចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់មន្ត្រីការពារព្រំដែនឱ្យបានគ្រប់គ្នាដើម្បីការពារពីការឆ្លងនៃជំងឺកូវីដ-១៩ ពីប្រទេសជិតខាងខណៈដែលប្រទេសវៀតណាម និងឡាវកំពុងឆ្លងខ្លាំង។ សម្ដេចបញ្ជាក់ថា ការធ្វើនេះគឺដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់សំដីឧត្តមសេនីយ៍វៀតណាមម្នាក់ឈ្មោះ ង ស៊ុនជៀន ដែលនិយាយកាលពីខែមីនា ឆ្នាំ២០២០ ថាកម្ពុជាជាប្រភពជំងឺឆ្លងទៅដល់ប្រទេសវៀតណាម ដែលសម្ដេចតេជោថាមិនអាចទទួលយកបាន និងឱ្យពិចារណាឡើងវិញពីសំដីបែបនេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការប្រមាថរបស់លោក ង ស៊ុនជៀន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលថា«បើយើងមិនធ្វើការប្រុងប្រយ័ត្នពីជំងឺឆ្លងកម្ពុជាទេគឺនឹងធ្លាក់មកវៀតណាមដូចជំនន់ទន្លេមេគង្គ» គឺជាការប្រមាថមកលើរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាដែលមិនអាចទទួលយកបាននោះទេ។ សម្ដេចថា បញ្ហាជំងឹកូវីដ-១៩ មិនមែនជាបញ្ហារបស់ប្រទេសណាទៅប្រទេសណានោះទេ គឺជាជំងឺសកលហើយប្រទេសទាំងអស់មានភាពកិច្ចក្នុងការចូលរួមដោះស្រាយ។

សម្ដេចតេជោបានលើកឡើងបន្ថែមថា សម្ដេចមិនប្រឆាំងនឹងវៀតណាមនោះទេ តែសម្ដេចប្រឆាំងទៅនឹងសំដីបុគ្គលដែលប្រមាថមកលើជាតិខ្មែរ។

សម្ដេចតេជោថា៖ «លោកឯងគួរសុំទោសខ្ញុំ សុំទោសប្រជាជនខ្ញុំ! […] រឿងនេះ(បញ្ហាជំងឺកូវីដ-១៩)អត់ត្រូវនិយាយភាសាបែបនេះជាមួយអ្នកជិតខាងទេ បើអ្នកឯងនិយាយហើយ ខ្ញុំក៏មានសិទ្ធិនិយាយដែរ។ ខ្ញុំសំដៅលើឧត្តមសេនីយ៍ ស៊ុនជៀន ខ្ញុំមិនហ៊ានថាហូរពីវៀតណាមមកកម្ពុជាទេ តែកម្ពុជាត្រូវប្រយ័ត្នប្រយែង»។

សម្ដេចតេជោ លើកឡើងបន្ថែមថាដោយសារការប្រមាថនេះហើយទើបសម្ដេចប្រឹងជម្នះរហូតចាក់វ៉ាក់សាំងជូនពលរដ្ឋបានដល់ទៅជាង៨៨ភាគរយនៃពលរដ្ឋសរុប ដែលធ្វើឱ្យអត្រាឆ្លងនិងស្លាប់ដោយជំងឺកូវីដ-១៩នៅក្នុងប្រទេសកាន់តែថយចុះជាបន្តបន្ទាប់ រហូតបានបើកប្រទេសពេញលេញឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។

ចាប់ពីខែកក្កដា ឆ្នាំ២០២១មក ករណីជំងឺកូវីដ-១៩ក្នុងប្រទេសវៀតណាមបានហក់ឡើងយ៉ាងគំហុកពីជាង២០០ករណីក្នុងមួយថ្ងៃឡើងទៅជាង១ម៉ឺនករណីក្នុង១ថ្ងៃ កាលពីម្សិលមិញវៀតណាមរកឃើញករណីនៃជំងឺកូវីដ-១៩ ជិត១៤០០ករណីក្នុងមួយថ្ងៃ៕

PHOTO: SARY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក