ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: ឯកអគ្គរដ្ឋចិន៖ ឆ្នាំក្រោយពលរដ្ឋខ្មែរនឹងអាចប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដែលផលិតក្នុងស្រុកបាន

ព្រៃវែង៖ ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន បានបញ្ជាក់ថានៅពេលនេះក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន កំពុងពិភាក្សាជាមួយក្រសួងសុខាភិបាលកម្ពុជាក្នុងការបើករោងចក្រផលិតវ៉ាក់សាំងនៅ ក្នុងប្រទេសកម្ពុជា ដោយថាឆ្នាំក្រោយពលរដ្ឋខ្មែរនឹងអាចប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដែលផលិតក្នុងស្រុកបាន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ ភ្ជាប់ពីខេត្តព្រៃវែង ទៅខេត្តត្បូងឃ្មុំ លោក វ៉ាង វិនធាន បានលើកឡើងថា កម្ពុជាជាមិត្តដែកថែរបស់ចិន ហើយប្រទេសចិននឹងជួយកម្ពុជាឱ្យមានសមត្ថភាពក្នុងការកសាងសេដ្ឋកិច្ចសង្គម ខណៈក្រុមហ៊ុនផលិតវ៉ាក់សាំងចិនក៏កំពុងពិភាក្សាក្នុងការបើករោងចក្រនៅ ប្រទេសកម្ពុជាផងដែរ។

លោកថា៖ «ឆ្នាំក្រោយប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងដែលផលិតនៅស្រុកខ្មែរបាន» ។

ថ្លែងក្នុងពិធីប្រគល់នឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ពីសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ប្រទេសចិនក្នុងការពិចារណាបើករោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅ កម្ពុជា ដោយថាដើម្បីជំរុញលទ្ធភាពឆ្លើយតបនៃជំងឺកូវីដ-១៩នៅកម្ពុជា ក៏ដូចជានាំចេញទៅក្រៅប្រទេសផងដែរ៕

PHOTO: SARY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក