ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្ដេចតេជោបញ្ជាឱ្យបង្កើតមជ្ឈមណ្ឌលព្យាបាលកូវីដ-១៩ខ្នាតធំមួយ

ព្រៃវែង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញឱ្យសិក្សាបង្កើតមជ្ឈមណ្ឌលព្យាបាលកូវីដ-១៩ខ្នាតធំមួយដែលអាចដាក់មនុស្សបានរាប់ម៉ឹននាក់ ត្រៀមផ្ទេរអ្នកជំងឺពីស្ដាតអូឡាំពិកដើម្បីប្រគល់ស្ដាតទៅឱ្យកីឡាករហ្វឹកហាត់ត្រៀមសម្រាប់ SEA Game ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ ភ្ជាប់ពីខេត្តព្រៃវែង ទៅខេត្តត្បូងឃ្មុំ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យផ្ទេរអ្នកជំងឺកូវីដ-១៩ ដែលកំពុងទទួលបានការព្យាបាលនៅមជ្ឈមណ្ឌលឯកជនទាំងអស់ទៅទីតាំងរបស់រដ្ឋឱ្យហើយនៅចុងខែធ្នូឆ្នាំឆ្នាំ២០២១នេះ ខណៈនៅឆ្នាំ២០២២ត្រូវផ្ទេរអ្នកព្យាបាលនៅក្នុងស្ដាតអូឡាំពិចទៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ថ្មី។

សម្ដេចតេជោថ្លែងថា៖ «យើងនៅសល់តែមជ្ឈមណ្ឌលអូឡាំពិកមួយទេ បន្ទាប់ពីនោះយើងនឹងធ្វើការសាងសង់មន្ទីរពេទ្យមួយថ្មីដែលនឹងបំពាក់ឧបករណ៍សម្ភារៈឱ្យគ្រប់គ្រាន់ រួចហើយយើងចាំបាច់ផ្ទេរអ្នកជំងឺប្រគល់ស្ដាតជូនទៅផ្នែកកីឡាវិញ» ។

គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១កម្ពុជាមានអ្នកជំងឺកូវីដ-១៩ប្រមាណជាង៣ពាន់នាក់កំពុងសម្រាកព្យាបាលនៅតាមមជ្ឈមណ្ឌលព្យាបលនានានៅទូទាំងប្រទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក