ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋាភិបាលបង្កើតឯកសណ្ឋានគោរមងារផ្លូវការរបស់អ្នកឧកញ៉ា និងឧកញ៉ា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតឯកសណ្ឋានគោរមងារផ្លូវការជូនអ្នកឧកញ៉ា និងឧកញ៉ា តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់ក្នុងពេលចូលរួមពិធីបុណ្យជាតិ បុណ្យប្រពៃណីជាតិ និងពិធីផ្លូវការផ្សេង។

ក្នុងអនុក្រឹត្យចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែល EAC News ទើបទទួលបានឱ្យដឹងថា ឯកសណ្ឋានសម្រាប់គោរមងារអ្នកឧកញ៉ា និងឧកញ៉ា គឺជាអាវកុត កត្រង់ ដៃវែងព័ណ៌ស មានប៉ូលបកបិតទាំងសងខាង ឆែកខ្នងខាងក្រោមទាំងសងខាង មិនជីបស្មា ជីបខ្នង និងមានឡេវមុខរូបព្រះរាជសង្ហាព័ណ៌មានចំនួន៧ និងមានទំហំ២៤មីលីម៉ែត្រ។ ជាអាវមានហោប៉ាវបង្កប់ចំនួន៤ នៅខាងលើ២ ខាងក្រោម។ ខោរជើងវែងព័ណ៌ស ដេរថ្នេរបង្កប់ ចង្កេះត ជីបភ្លីខាងមុខម្ខាងពីរ និងមានហោប៉ៅចំនួន៣ ដែលរឹតដោយខ្សែក្រវ៉ាត់ខ្មៅមានក្បាលធ្វើអំពីមាស ដែលមានរូបសញ្ញាជាអក្សរកាត់(អ.ឧ ឬ ឧ) សម្រាប់ស្បែកជើងគឺជាស្បែកជើងឃ្លយប កខ្លី ស្បែកព័ណ៌ខ្មៅ។

សម្រាប់អ្នកឧកញ៉ា និងឧកញ៉ាជាស្ត្រីវិញ គឺជាអាចកុត កត្រង់ ដៃវែងពណ៌ស មានប៉ូលបកបិទទាំងសងខាងដូចបុរសដែរ ប៉ុន្ដែមានជីបរាងចំហោប៉ៅខាងលើចុះក្រោម តាមលក្ខណៈអាវស្ត្រី និងមានឡេវមុខរូបព្រះសង្ហារព័ណ៌មានសចំនួន៥។ សំពត់បត់ផាមួង ពណ៌បៃតងចាស់ មានសំរុងត្រឹមភ្នែកជើង និងមានស្បែកជើង កែងចោទ កខ្លី មានកែងកម្ពស់ ៥០មីលីម៉ែត្រ ឬកែងរាបស្មើ ស្បែកពណ៌ខ្មៅ និងស្រោមជើងកខ្លីពណ៌ខ្មៅ។

ក្រៅ ពីឯកសណ្ឋានទាំងនេះ ក៏មានមកជាមួយនូវសញ្ញាស័ក្កិ មេដាយ និងបន្ដោងខ្សែក ដែលនឹងត្រូវត្រួតពិនិត្យ និងរៀបចំជូនជូនតាមគោលគារណ៍កំណត់របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក