ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាប្ដេជ្ញាលើកកម្ពស់ទំនាក់ទំនងអាស៊ាននិងបណ្ដាប្រទេសនៅមហាសមុទ្រឥណ្ឌាក្នុងពេលដែលខ្លួនដឹកនាំអាស៊ាននៅឆ្នាំក្រោយ

ភ្នំពេញ៖​រដ្ឋលេខាក្រសួងការបរទេសកម្ពុជាលោក អ៊ូច បូររិទ្ធ បានបញ្ជាក់នូវការតាំងចិត្តរបស់កម្ពុជាក្នុងការដឹកនាំអាស៊ាននៅឆ្នាំ២០២២ខាងធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងប្រទេសនៅមហាសមុទ្រឥណ្ឌាធ្វើយ៉ាងណាឱ្យតំបន់ទាំងពីរអាចរួមគ្នាកសាងភាពសុខដុមរមនា សន្ដិភាព ចីរភាព និងវិបុលភាព។

ថ្លែងក្នុងសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៥ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួម ថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ លោក អ៊ូច បូររិទ្ធ បានថ្លែងថាឆ្លងកាត់វិបត្តិនៃជំងឺកូវីដ-១៩ បានបង្ហាញេពីភាពងាយរងគ្រោះនៅក្នុងប្រព័ន្ធសុខាភិបាលពិភពលោក ដោយជំរុញឱ្យប្រទេសទាំងអស់ខិតខំធ្វើការរួមគ្នាជាសមូហភាព ដើម្បីពង្រឹងសន្ដិសុខសុខភាព និងសមាគ្គីភាពសកល។ លោកបន្ថែមថា បច្ចុប្បន្នពិភពលោកកំពុងក្លាយជាពិភពលោកតែមួយ ដោយសារការអាស្រ័យគ្នាទៅវិញទៅមកទាំងសេដ្ឋកិច្ច និងអេកូឡូស៊ី ដែលទាមទារឱ្យស្វែងរកដំណោះស្រាយប្រកបដោយភាពនិរន្តនិងជាបន្ទាន់ ជាមួយគ្នានឹងការលើកកម្ពស់ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចព័ណ៌ខៀវតាមរយៈការប្រើប្រាស់ធនធានមហាសមុទ្រប្រកបដោយចីរភាពផងដែរ។

លោកបានលើកឡើងថា៖ «ដូច្នេះ ចាំបាច់ត្រូវមានការពង្រឹងកិច្ចសហប្រតិបត្តិការជា សាកល/តំបន់ ដើម្បីទាញយកធនធានទាំងនេះ តាមរបៀបដែលមាននិរន្តរភាពជាង។ តំបន់មហាសមុទ្រឥណ្ឌា (IOR) គួរតែធានាការប្រើប្រាស់ប្រកបដោយចីរភាពនូវធនធានសមុទ្រ ដោយសម្របសកម្មភាពរបស់ខ្លួនជាមួយនឹងលិខិតតូបករណ៍ស្នូលរបស់អង្គការសហប្រជាជាតិ ដូចជា ទសវត្សរ៍នៃវិទ្យាសាស្ត្រមហាសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (២០២១-២០៣១) ក្របខណ្ឌជីវចម្រុះក្រោយឆ្នាំ២០២០ ទសវត្សរ៍ អ.ស.ប. នៃប្រត្យាស្ថាប័នប្រព័ន្ធអេកូឡូស៊ី (the UN Decade of Ecosystem Restorations) និងអនុសញ្ញាក្របខ័ណ្ឌ អ.ស.ប. ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)» ។

ក្នុងនាមជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២២ខាងមុខ កម្ពុជាបានប្ដេជ្ញាថានិងធ្វើឱ្យទំនាក់ទំនងរវាងអាស៊ាន និងប្រទេសនៅមហាសមុទ្រឥណ្ឌាធ្វើយ៉ាងណាឱ្យតំបន់ទាំងពីរអាចរួមគ្នាកសាងភាពសុខដុមរមនា សន្ដិភាព ចីរភាព និងវិបុលភាពលើបញ្ហាទាំងនេះផងដែរ។

ប្រទេសកម្ពុជានឹងធ្វើជាប្រធានប្ដូរវេនអាស៊ានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ មូលបទរបស់កម្ពុជាសម្រាប់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ គឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ក៏ដូចជាអាទិភាពសំខាន់ៗ រួមមាន ភាពចាំបាច់ក្នុងការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ការជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក