ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចិនកំពុងពិចារណាបើកជើងហោះហើរផ្ទាល់ទាំងអស់ជាមួយកម្ពុជាឡើងវិញ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានបញ្ជាក់ប្រាប់រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថាប្រទេសចិនកំពុងពិចារណាក្នុងការបើកជើងហោះហើរទាំងអស់រវាងកម្ពុជា-ចិនឡើងវិញ ថែមទាំងជំរុញអ្នកទេសចរ និងអ្នកវិនិយោគចិនឱ្យមកវិនិយោគនៅកម្ពុជាផងដែរ។

ក្នុងជំនួបពិភាក្សាទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសចិន នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានវាយតម្លៃខ្ពស់នៃទំនាក់ទំនងកាលពីកន្លងទៅនិងគោលដៅនាពេលអនាគតនៃប្រទេសទាំងពីរទាងកិច្ចសហប្រតិបត្តិការ សង្គម សេដ្ឋកិច្ច អប់រំ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែ។

ក្នុងជំនួបនោះរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី បានអះអាងថាចិននឹងជួយលើកទឹកចិត្តទេសចរ និងវិនិយោគចិនឱ្យមកកម្ពុជានិងពិចារណាបើកជើងហោះហើរផ្ទាល់ទាំងអស់ រវាងប្រទេសទាំងពីរ ក៏ដូចជាការសម្របសម្រួលឱ្យមានការវិលត្រឡប់របស់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិនវិញផងដែរ។

គួររំលឹកផងដែរថា ក្នុងកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូរអាស៊ាន-ចិន កាលពីថ្ងៃទី២២ ខែវិច្ឆិកាកន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនឱ្យប្រទេសមហាអំណាចនេះបើកការធ្វើដំណើរចេញចូលរវាងប្រទេសចិន និងអាស៊ានឡើងវិញ ដោយថាដើម្បីពង្រឹង និងលើកស្ទួយនូវវិស័យទេសចរណ៍ សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសនិងតំបន់ទាំងពីរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក