ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រាជរដ្ឋាភិបាលឱ្យជនល្មើសទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាបដាំដើមឈើឡើងវិញ ទន្ទឹមនឹងវិធានការច្បាប់

ខេត្តពោធិសាត់៖ ក្រុមការងារអន្ដរក្រសួងចុះពិនិត្យស្រាវជ្រាវទីតាំងដីដែលត្រូវបានទន្ទ្រានក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិសាត់បានបញ្ជាឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដីដែនព្រៃលិចទឹកបន្តទៀត ធ្វើ អត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដីនិងចាត់វិធានការតាមផ្លូវច្បាប់ ដោយ ត្រូវកសាងអង្គហេតុ និងដាក់បណ្តឹងអាជ្ញាទៅតុលាការ។

ជាមួយគ្នានោះត្រូវឱ្យជនល្មើសដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រាន។

ក្នុងសេចក្ដីប្រកាសចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២១ នេះក្រសួងដែនដីបានបញ្ជាក់ថា៖ «ចំពោះប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្មើឱ្យធ្វើលិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។ ការដាំដើមឈើឡើងវិញ ផ្ដល់អាទិភាពលើការដាំដើមឫស្សី» ។

ការសម្រេចនេះគឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានចុះពិនិត្យទីតាំងដីដែលត្រូវបានទន្ទ្រានក្នុង ដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១។

លោក ជា សុផារ៉ា ក៏ប្រគល់ភារកិច្ចឱ្យ ក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះ និងដែលបានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវដីព្រៃលិចទឹកតំបន់ទន្លេសាប។

ក្នុងសារពិសេសនាថ្ងៃទី២៨ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីក្ដីបារម្ភកាន់តែរួមតូចនៃបឹងទន្លេសាបដោយសារការកាប់ទន្ទ្រានព្រៃលិចទឹក និងចាក់ដីពង្រីកចូលបឹងដែលនឹងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ។ សម្ដេចបានបញ្ជាឱ្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រសួងស្ថាប័នពាក់ព័ន្ធមានវិធានការចុះបង្ក្រាបចាប់ខ្លួនជនល្មើសដោយគ្មានការយោគយល់ ហើយអង្គភាពប្រឆាំងអំពើពុករលួយចាប់ផ្ដើមស៊ើបអង្កេតលើករណីនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក