ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ប្រាក់ សុខុន ថាការបណ្ដុះបណ្ដាលកូនរបស់សម្តេចតេជោ ធ្វើឱ្យលោក ហ៊ុន ម៉ាណែត ក្លាយជាអ្នកដឹកនាំវ័យក្មេងដែលសមត្ថភាពមួយរូប

ភ្នំពេញ៖ សមាជិកនៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលោក ប្រាក់ សុខុន បានលើកឡើងដោយគាំទ្រលើការលើកឡើងរបស់សម្ដេចតេជោដែលបានគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត ដោយថាហ៊ុន ម៉ាណែត គឺជាអ្នកដឹកនាំវ័យក្មេងដ៏ឆ្នើមមួយរូបពោរពេញដោយសមត្ថភាពទេពកោសល្យ និងគុណធម៌ មួយរូប។

លោក ប្រាក់ សុខុន បានសរសេរក្នុងញាតិគាំទ្ររបស់លោកថា ការសិក្សាអប់រំរបស់លោក ហ៊ុន ម៉ាណែត ដែលទទួលបានការបណ្ដុះបណ្ដាលពីសាលាបណ្ឌិតយោធា West Point របស់អាមេរិក និងការបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេស បានធ្វើឱ្យលោក ហ៊ុន ម៉ាណែត ក្លាយជាអ្នកដឹកនាំវ័យក្មេងដ៏ឆ្នើមមួយរូបពោរពេញដោយសមត្ថភាព ទេពកោសល្យ និងគុណធម៌ មួយរូប។

លោកបន្ថែមថា ការទទួលបានជោគជ័យរបស់លោក ហ៊ុន ម៉ាណែត គឺជាកើតចេញពីការបណ្ដុះបណ្ដាលរបស់សម្ដេចតេជោ ដែលជានាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន។

លោកបានបញ្ជាក់គាំទ្រចំពោះការសម្រេចរបស់សម្ដេចតេជោថា៖ «ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តែងទទួលបានការគោរព និងស្រលាញពីសំណាក់ប្រជាជនជាទូទៅ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។ សេចក្ដីថ្លែងការរបស់សម្ដេចតេជោនាយករដ្ឋមន្តី គឺចំពេលដែលសមស្រប និងត្រឹមត្រូវបំផុត ពោលគឺជាពេលវេលាដែលថ្នាក់ដឹកនាំជំនាន់ក្រោយត្រៀមខ្លួនទទួលខុសត្រូវ កាន់តែខ្ពស់លើជោគវាសនាប្រទេសជាតិ» ។

ក្នុងសៀវភៅ ប៊ុន រានី ភរិយាបុរសខ្លាំងនៅកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន បានលើកឡើងពីការបណ្ដុះបណ្ដាលកូនរបស់សម្ដេចតេជោដោយអប់រំលើសីលធម៌ សុជីវធម៌ ចរិយាធម៌ និងគុណធម៌ ខណៈកូនទាំងអស់របស់សម្ដេចត្រូវសម្ដេចបង្រៀនឱ្យធ្វើអ្វីដោយខ្លួនឯងតាំងពីការធ្វើដំណើរទៅសាលា និងចូលរួមក្នុងសកម្មភាពសាលាដូចកូនពលរដ្ឋទូទៅដូចគ្នា។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រកូនប្រុសច្បងរបស់សម្ដេចគឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីតពីសម្ដេច។

លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក