អ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ | ក្រសួងកសិកម្មចិនព្យាករណ៍អំពីការប្រមូលផលធញ្ញជាតិកើនឡើងដល់ ៧ពាន់លានតោនក្នុងឆ្នាំ២០២៤ | រដ្ឋាភិបាលជប៉ុនអះអាងថា វត្តមានទាហ៊ានកូរ៉េខាងជើងលើទឹកដីរុស្សីគឺជា "ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ" | នាយករដ្ឋមន្ត្រីប្ដេជ្ញាធ្វើឲ្យសិស្សទាំងអស់អង្គុយរៀននៅសាលាល្អ និងមេរៀនទំនើប | Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេស ២៤ម៉ោង ក្នុងឱកាសទិវាអ្នកនៅលីវដែលអ្នកដំណើរអាចសន្សំប្រាក់បានជាច្រើននៅគ្រប់ផ្លូវហោះហើរទាំងអស់ |

សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោក យឹម ឆៃលី ប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត

ភ្នំពេញ៖ សមាជិកនៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោក យឹម ឆៃលី បានប្រកាសគាំទ្រការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត។

នៅថ្ងៃនេះសម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរលើហ្វេសបុកផេករបស់សម្ដេចថា សម្ដេចនិងភរិយាគាំទ្រការលើកឡើងរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

នៅថ្ងៃនេះផងដែរលោក យឹម ឆៃលី ក្នុងនាមជាមាជិកគណៈអចិន្ត្រយ៍គណបក្សប្រជាជនមួយរូបដែរនោះបានចេញញាតិ្តគាំទ្រផងដែរ ដោយចាត់ទុកលោក ហ៊ុន ម៉ាណែត ជាមនុស្សម្នាក់ដែលពោរពេញដោយ សមត្ថភាព បទពិសោធន៍ ចំណេះដឹង ទេពកោសល្យ សីលធម៍ ដែលកំពុងទទួលបានការគោរពស្រលាញ់ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

លោកមានជំនឿថាលោក ហ៊ុន ម៉ាណែត ពិតជាសាកសមជាមួយតំណែងនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។

លោកលើកឡើងថា៖ «ខ្ញុំបាទមានជំនឿយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែល ស័ក្តិសមជាបេក្ខជនអនាគត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំ ការពារបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថេរភាព ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍ ជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលនៃសន្តិភាពរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី» ។

កាលពីព្រឹកមិញគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាការិយាល័យនយោបាយនៃគណបក្ស បានប្រកាសគាំទ្រការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគតផងដែរ។

រហូតមកដល់ពេលនេះមានឧបនាយករដ្ឋមន្ត្រីប្រមាណ៥នាក់ហើយដែលប្រកាសជាបន្តបន្ទាប់គាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគតរួមមានលោក ជា សុផារ៉ា លោកស្រី ម៉ែន សំអន លោក ប៊ិន ឈិន លោក យឹម ឆៃលី និងសម្ដេចពិជ័យសេនា ទៀ បាញ់។

លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក