ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: គណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជន គាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត

ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត។

ក្នុងសេចក្ដីប្រកាសគាំទ្រដែលចុះហត្ថលេខាដោយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានចាត់ទុកលោក ហ៊ុន ម៉ាណែត ជាមនុស្សម្នាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំង ចំណេះដឹង សមត្ថភាព ទេពកោសល្យ សីលធម៍ ដែលកំពុងទទួលបានការគោរពស្រលាញ់ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាមានជំនឿថាលោក ហ៊ុន ម៉ាណែត ពិតជាសាកសមជាមួយតំណែងនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានលើកឡើងថា៖ «គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល មានជំនឿនិងក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើក កម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិ ឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា» ។

គណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សប្រជាជនគឺជាការិយាល័យនយោបាយរបស់គណបក្សដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស ហើយសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនា សាយ ឈុំ ជាអនុប្រធាន។ គណៈកម្មាធិការនេះមានសមាជិកទាំងអស់៣៥នាក់។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រកូនប្រុសច្បងរបស់សម្ដេចគឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីតពីសម្ដេច។ ការប្រកាសនេះធ្វើឱ្យមានការសាទរជាបន្តបន្ទាប់ពីជួរថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅកម្ពុជា។

លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក