ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពិធីរំលឹកវិញ្ញាណក្ខន្ធទិវាជាតិនៃការចងចាំ ២០ឧសភា ឆ្នាំ២០២១នេះត្រូវបានផ្អាកសិន

ភ្នំពេញ ៖ ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅបន្តរាលដាលពេញពិភពលោកនិងនៅកម្ពុជាផង គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនៃគណៈបក្សប្រជាជនកម្ពុជាបានសម្រេចផ្អាកការធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធទិវានៃការចងចាំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះសិននៅទូទាំងរាជធានី ខេត្ត។

នេះបើយោងតាមលិខិតរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនៃគណៈបក្សប្រជាជនកម្ពុជាផ្ញើជូនគណៈកម្មាធិការគណបក្សរាជធានី ខេត្តនៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១នេះ។

គួររំលឹកផងដែរថា កន្លងមកនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញថា ថ្ងៃទី២០ ខែឧសភាជាថ្ងៃទិវាជាតិនៃការចងចាំដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យ ពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥–៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ 

សម្តេចតេជោនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ទិវានេះគឺជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងនិងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់របប៣ឆ្នាំ ៨ខែ ២០ថ្ងៃក្នុងភ្នក់ភ្លើងសង្គ្រាមនិងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឲ្យធ្វើការដូចសត្វធាតុជាដើម។ នេះជាប្រសាសន៍របស់សម្តេចតេជោធ្លាប់បានរៀបរាប់ឲ្យយុវជនខ្មែរបច្ចុប្បន្នបានដឹង។

មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជាត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើត របស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ សម្តេចតេជោស្នើឲ្យចូលរួមថែរក្សាការពារ សន្តិភាពបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ កាន់តែរីកចម្រើនទៅមុខទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក