ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្តេចតេជោរៀបចំសេណារីយោឱ្យអ្នកវិភាគល្ងង់វិទូបានរកលុយចិញ្ចឹមជីវិតឬសុំសិទ្ធិជ្រកកោននៅ ក្រៅប្រទេស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា គាត់នឹងប្រើវិធីរុញទូកបណ្ដោយទឹកដើម្បីឱ្យក្រុមអ្នកវិភាគដែលចូលចិត្តវិភាគតែរឿងគ្រួសាររបស់សម្តេច យកទៅធ្វើការងារវិភាគដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។ នេះជាសរសេររបស់នាយករដ្ឋមន្ត្រីកម្ពុជា នៅលើហ្វេសបុកផេកនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះជាមួយរូបរបស់គាត់ជាមួយភរិយានិងរូបរបស់លោក ហ៊ុន ម៉ាណែតនិងភរិយារបស់គាត់។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរទៀតថា គ្រាន់តែរឿងសម្តេចផុសរូបទាក់ទងនឹងក្រុមគ្រួសារក៏អាចធ្វើឱ្យក្រុមអ្នកវិភាគយកទៅវិភាគរកលុយចិញ្ចឹមជីវិតបាន១សប្ដាហ៍ ឬអាចឱ្យគេសុំសិទ្ធិជ្រកកោននៅក្រៅប្រទេសបាន។ សម្តេចបានបញ្ជាក់ថា សម្តេចមានចៅចំនួន២២នាក់ និងមានកូនបង្កើត-កូនប្រសារ១០នាក់ ដូច្នេះនឹងអាចធ្វើឱ្យក្រុមក្រុមវិភាគល្ងង់ទូអាចយកទៅវិភាគបានច្រើន។

សម្ដេចតេជោបានសរសេរយ៉ាងដូច្នេះថា៖ «កន្លងមកមានក្មួយៗដែលនិយមលេងរូបថតបានផ្គុំរូបថតខ្ញុំជាមួយកូនប្រុសច្បងរបស់ខ្ញុំហ៊ុន ម៉ាណែតនិងផ្គុំរូបថតខ្ញុំនិងភរិយាជាមួយរូបថតម៉ាណែតនិងភរិយា។ គាត់បានប្រាប់ខ្ញុំថាលោកអុំសង្ហាដូចបងម៉ាណែតនិងក្មួយខ្លះនិយាយថាអុំប្រុសអុំស្រីសង្ហាដូចបងម៉ាណែតនិងប្រពន្ធគាត់។ ខ្ញុំបានប្រាប់ទៅក្មួយៗវិញថាតើម៉ាណែតបង្កើតអុំឬអុំបង្កើតម៉ាណែត?។ អត្ថបទមួយនេះនឹងធ្វើឱយក្រុមវិភាគយកទៅវិភាគបានហោចណាស់មួយសប្តាហ៍ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជិវិត ឬសុំសិទ្ធជ្រកកោននៅក្រៅប្រទេស។ ថ្ងៃមុនគេវិភាគរឿងចៅទី២១ស្រក់ទឹកភ្នែកតែមិនយំ។ល្អហើយខ្ញុំមានចៅ២២នាក់និងកូនបង្កើតកូនប្រសារ១០នាក់ ទៀតដែលខ្ញុំនឹងជួយពួកអ្នកឱយធ្វើការវិភាគតែរឿងគ្រួសារខ្ញុំដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។ នេះជាវិធីរុញទូកបណ្តោយទឹកដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ»។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធចំម្រោះទឹកកខ្វក់ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាការផុសក្នុងហ្វេសបុកសម្ដេចពេលខ្លះជាការផុសធម្មតានិយាយពីរឿងក្រុមគ្រួសារដូចពលរដ្ឋទូទៅ ណាស់តែអ្នកវិភាគដែលសម្ដេចថាជាក្រុមវិភាគល្ងង់ទូយកទៅវិភាគតាមតែចិត្តរបស់ខ្លួនទាញជារឿងនយោបាយ។ សម្ដេចតេជោចាត់ទុកការវិភាគនេះជាការវិភាគគ្មានន័យ កំប៉ិកកំប៉ុក និងគ្មានយុទ្ធសាស្ត្រវិធីណាតបតនឹងសម្ដេចបាននោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក