ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កំពង់ផែក្រុងព្រះសីហនុគ្រោងពង្រីកដើម្បីឱ្យកប៉ាលធំៗចូលចតបាននិងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន

ព្រះសីហនុ៖ កំពង់ផែក្រុងព្រះសីហនុគ្រោងនឹងពង្រីកផ្ទៃកំពង់ផែនៅចុងឆ្នាំ២០២២ខាងមុខ ដែលនឹងពង្រីកដល់ប្រវែង៣៥០ម៉ែត្រ និងដល់ជម្រៅទឹក១៤ម៉ែត្រកន្លះ ដែលអនុញ្ញាតដល់កប៉ាល់ដែលមានសមត្ថភាពផ្ទុករហូតដល់៤០០០កុងតឺន័រអាចចូលកំពង់ផែបាន។

អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុលោក លូ គឹមឈន់ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ថា ការពង្រីកកំពង់ផែនឹងធ្វើឱ្យកំពង់ផែខេត្តព្រះសីហនុមានសមត្ថភាពទទួលកប៉ាល់៩៣ភាគរយនៃកប៉ាល់ក្នុងតំបន់ដែលនឹងធ្វើឱ្យការដឹកជញ្ជូនតាមសមុទ្រមានតម្លៃកាន់តែទាបជាងមុន។

លោកថា៖ «ឥឡូវនេះយើងមានថវិកាកម្ចីជាង២០០លានពីជប៉ុន និងបានគូរប្លង់រួចរាល់អស់ហើយ ដោយរៀបចំឯកសារដេញថ្លៃបណ្ដើរៗ ដើម្បីចុងឆ្នាំ២០២២ខាងមុខចាប់ផ្ដើមសាងសង់និងសាងសង់រួចនៅដើមឆ្នាំ២០២៥។ នេះគឺជាជំហានទី១ មានប្រវែង៣៥០ម៉ែត្រ ជម្រៅទឹក១៤ម៉ែត្រកន្លះហើយនឹងអាចពេលនោះកប៉ាល់ដែលមានសមត្ថភាពផ្ទុករហូតដល់៤០០០កុងតឺន័រ អាចចូលកំពង់ផែបាន» ។

បើតាមលោក លូ គឹមឈន់ បច្ចុប្បន្នកំពង់ផែក្រុងព្រះសីហនុអាចមានសមត្ថភាពឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុក១៥០០កុងតឺន័រប៉ុណ្ណោះដែលស្នើនឹង១៨ទៅ១៩ភាគរយនៃកប៉ាល់នាវាចរនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈនៅពេលកំពង់ផែពង្រីករួចនឹងធ្វើឱ្យកប៉ាល់៩៣ភាគរយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអាចចូលបាន។

ការពង្រីកកំពង់ផែនេះនឹងធ្វើឱ្យកប៉ាល់ដឹកទនិញភាគច្រើនដឹកទៅដោយផ្ទាល់ដល់សហរដ្ឋអាមេរិក និងអឺរ៉ុបដោយមិនចាំបាច់មានការ ឆ្លងកាត់កំពង់ផែហុងកុង ឬសឹង្ហបុរីដូចបច្ចប្បន្ននោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក