ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ថៃពិភាក្សាសម្របសម្រួលនីតិវិធីជូនដល់ពលករដែលត្រូវចូលធ្វើការនៅប្រទេសថៃនៅពេល ប្រទេសនេះបើកព្រំដែនឡើងវិញ

បាត់ដំបង៖ គណៈប្រតិភូខេត្តចំនួនពីរនៃព្រះរាជាណាចក្រកម្ពុជាជាប់ព្រំដែនជាមួយថៃនៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានចូលរួមប្រជុំពិភាក្សាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តចន្ទបុរីនៃព្រះរាជាណាចក្រថៃ សម្រួលនីតិវិធីជូនដល់ដល់ពលករដែលត្រូវចូលធ្វើការនៅក្នុងខេត្តច័ន្ទបុរីនៃព្រះរាជាណាចក្រថៃក្នុងកំឡុងពេលដែលប្រទេសថៃគ្រោងនឹងធ្វើការបើកច្រកទ្វារព្រំដែនឡើងវិញ។

កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមពីអភិបាលខេត្តបាត់ដំបងលោក សុខ លូ អភិបាលខេត្តប៉ៃលិនលោកស្រី បាន ស្រីមុំ ជាមួយលោក សុថេ ថងយ៊ាំ អភិបាលខេត្តច័ន្ទបុរីនៃព្រះរាជាណាចក្រថៃ។

ភាគីទាំងពីរឯកភាពគ្នាដោយអនុញ្ញាតឲ្យពលករខ្មែរអាចចូលទៅធ្វើការនៅឯប្រទេសថៃ គឺត្រូវអនុវត្តវិធានការសុខាភិបាល នៃប្រទេសទាំង២ និងត្រូវតែមានការចាក់វ៉ាក់សាំងកូវីដ-១៩ បានពេញលេញ (២ដូស) ត្រូវធ្វើតេស្តរកកូវីដ-១៩ និងធ្វើចត្តាឡីស័ក ហើយត្រូវបានម្ចាស់អាជីវកម្ម ឬសហគ្រាសរបស់ភាគីថៃ ទំនាក់ទំនងផ្ទាល់ និងទទួលខុសត្រូវលើពលករនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក