ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បើកការចេញ-ចូលឡើងវិញតំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្តាលខេត្តសៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តបានសម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញហើយនូវតំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្តនិងបរិវេណជុំវិញផ្សារកណ្ដាលស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងទីតាំងផ្ទះអាជីវកម្មដ្ឋានចំនួន៩ ក្នុងភូមិសាស្រ្តក្រុងសៀមរាប ចាប់ពីថ្ងៃសុក្រ ទី១៤ ខែឧសភានេះតទៅ។ 

ការសម្រេចបើកតំបន់ខាងលើនេះវិញ គឹដោយសាររដ្ឋបាលខេត្តសៀមរាបបានតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារជំនាញ និងវិធានចត្តាឡីស័ក បានធ្វើឲ្យករណីនេះបានវិលទៅរកភាពប្រក្រតីវិញ។

គួរបញ្ជាក់ផងដែរថា ករណីពាក់ព័ន្ធនឹងក្រុមគ្រួសារ ស៊ាង គឹមសាន ឈ្មោះ រិទ្ធ គន្ធី ឈ្មោះ ហួត រតនៈវត្ថុ និងក្រុមគ្រួសារឈ្មោះ ស៊ុយ វិល បានធ្វើឱ្យរដ្ឋបាលខេត្តសៀមរាបសម្រេចបិទខ្ទប់តំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្ដាល ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងទីតាំងផ្ទះចំនួន៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៣ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក