ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងសុខាភិបាលណែនាំឱ្យពង្រឹងបន្ថែមវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩នៅមូលដ្ឋានរាជធានី-ខេត្ត

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រចារ្យបណ្ឌិត ម៉ម ប៊ុនហេង នៅថ្ងៃសុក្រទី១៤ ខែឧសភា ឆ្នាំ២០២១ បានស្នើដល់អភិបាលរាជធានី-ខេត្តទាំងអស់សុំពង្រឹងបន្ថែមវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅមូលដ្ឋានរាជធានី-ខេត្ត។

លោកសាស្ត្រចារ្យបណ្ឌិត ម៉ម ប៊ុនហេង ថាការដាក់វិធានការបិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល គឺជាមេរៀនបទពិសោធន៍ដែលគួរត្រូវបានដកស្រង់ដើម្បីប្រតិបត្តិនៅតាមមូលដ្ឋានរបស់ខ្លួនទៅតាមស្ថានភាពជាក់ស្តែង។ ទន្ទឹមគ្នានេះ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់វិធានការសុខាភិបាល និងវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតឱ្យមានប្រសិទ្ធភាពខ្ពស់ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការជំងឺកូវីដ-១៩ឱ្យកាន់តែស៊ីជម្រៅទៅដល់បុគ្គលគ្រួសារនិងសហគមន៍៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក