ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

BREAKING NEWS: ព្រះមហាក្សត្រកោតសរសើររាជរដ្ឋាភិបាលនិងកាកបាទក្រហមដែលបានធ្វើឱ្យស្ថានភាពជនមានពិការភាពកាន់តែប្រសើរឡើង

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងកាកបាទក្រហមដែលបានជួយគាំទ្រធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាពនៅ​​​​​​ កម្ពុជាកាន់តែប្រសើរឡើងជាលំដាប់។

ព្រះរាជសាររបស់អង្គព្រះមហាក្សត្រ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងអន្តរជាតិលើកទី៣៩ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានរាជអង្កាថាព្រះអង្គ និងព្រះវររាជមាតាជាតិខ្មែរ តែងយកហឬទ័យទុកដាក់ គិតគូរ និងបានប្រទាននូវរាជទ្រព្យតាមរយៈព្រះរាជតំណាង ដើម្បីជួយដល់ពលរដ្ឋដែលមានការលំបាកក្រខ្សត់ដែលជាក្រុមជនងាយរងគ្រោះ ជាពិសេសជនមានពិការភាព។

ព្រះមហាក្សត្រទ្រង់ឆ្វេងយល់ថា កម្ពុជាក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឱ្យជីវភាពរស់នៅរបស់ជនមានពិការភាពកាន់តែប្រសើរឡើងជាលំដាប់ និងបានសំដែងនូវព្រះរាជហឬទ័យគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានឆន្ទៈខ្ពស់ប្រកបដោយភាពប្រាកដនិយម ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំនិងការចូលរួមរបស់ជនមានពិការភាពដើម្បីឆ្ពោះទៅរកស្ដារឡើងវិញក្រោយវិបត្តិ កូវីដ-១៩ ប្រកបដោយបរិយាន្ន ផាសុកវត្ថុ និងចីរភាព។

ព្រះអង្គមានរាជអង្កាថា៖ «ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលតែងតែផ្ដល់សេចក្ដីអាណិតស្រឡាញ់ សន្ដោសប្រណីចំពោះជនមានពិការភាពដែលជួបទុកលំបាកនាពេលកន្លងមក។ ខ្ញុំព្រះករុណាខ្ញុំសូមអរគុណចំពោះសហគមន៍ជាតិនិងអន្តរជាតិដែលមានទឹកចិត្តសប្បុរសបានផ្ដល់ការគាំទ្រទាំងផ្នែកស្មារតីសម្ភារៈ និងថវិកាដ៏ច្រើនដើម្បីជួយឱ្យវិស័យពិការភាពក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ»។

ខណៈដែលមេរោគកូវីដ-១៩ កំពុងបន្តរីករាលដាលក្នុងប្រទេស ព្រះមហាក្សត្រក៏អំពាវនាវដល់ជនរួមជាតិ ពិសេសជនមានពិការភាពទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តអនុវត្តវិធានការសុខាភិបាល ក៏ដូចជាវិធានការ ៣កុំ៣ការពារ ដែលដាក់ចេញដោយនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

យោងតាមរបាយការណ៍អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការឱ្យដឹងថាជនមានពិការភាពនៅកម្ពុជាមានចំនួនជិត ៧០ម៉ឺននាក់ ខណៈដែលស្ថានភាពនៃជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដើម្បីឱ្យធ្វើឱ្យជនមានពិការភាពទាំងអស់មានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសបានដូចពលរដ្ឋទូទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក