ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានស្ដីទីគណបក្សហ៊្វុនស៊ិនប៉ិចគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត

ភ្នំពេញ៖ ប្រធានស្ដីទីគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អបអរសាទរដល់ លោក ហ៊ុន ម៉ាណែត ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត ដោយថាលោក ហ៊ុន ម៉ាណែត គឺជាយុវជនដ៏ឆ្នើម និងស័ក្កិសមសម្រាប់តំណែងនេះ។

ក្នុងសារជម្រាបជូនដល់លោក ហ៊ុន ម៉ាណែត ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានអរគុណចំពោះលោក ហ៊ុន ម៉ាណែត ដែលបានអញ្ជើញមកពិនិត្យការត្រៀមរៀបចំពីធីបុណ្យព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នឹងបានសំដែងនូវការគាំទ្រចំពោះការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជ្រើសរើសលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានលើកឡើងថា៖ «ឯកឧត្តមបណ្ដិត គឺជាយុវជនដ៏ឆ្នើមមួយរួបពោពេញដោយសមត្ថភាព ទេពកោសល្យបានបម្រើជាតិនិងទទួលបានបទពិសោធន៍ជាច្រើនពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺពិតជាស័ក្កិសមឥតខ្ចោះ ដែលទីពឹងដ៏កក់ក្ដៅសម្រាប់ប្រជារាស្ត្រ និងមាតុភូមិកម្ពុជា នាពេលអនាគតក្នុងការថែរក្សានូវសន្ដិភាព ស្ថេរភាពនយោបាយ និងរបបរាជានិយមជាអមតៈ»។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុកាលពីព្រឹកមិញ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រកូនប្រុសច្បងរបស់សម្ដេចគឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីតពីសម្ដេច។ ការប្រកាសនេះធ្វើឱ្យមានការសាទរជាបន្តបន្ទាប់ពីជួរថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅកម្ពុជា។

លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក